កំពង់ឆ្នាំង៖លោកស្រី ចាន់ ផល្លីន តូ្រវបានប្រកាសតែងតាំងជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក លុច សុវណ្ណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន...
បរទេស៖ នៅថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថានលោក Imran Khan បានថ្លែងថាប្រទេសរបស់លោក នឹងរំពឹងថាអាចទទួលបានជំនួយជាច្រើនពីសំណាក់ប្រទេសចិន ដើម្បីអាចបង្កើនសមត្ថភាព នៃវិស័យកសិកម្មដែលវាស្ថិតនៅក្រោមផ្នែកមួយនៃក្របខ័ណ្ឌរបៀងសេដ្ឋកិច្ចចិន – ប៉ាគីស្ថានឬ CPEC។ លោកបានបន្តថារដ្ឋាភិបាលប៉ាគីស្ថាន កំពុងសហការជាមួយប្រទេសចិនក្នុងការរៀនសូត្រពីគ្នា នូវបច្ចេកទេសកសិកម្មក្រោមគម្រោងរបស់ CPECដើម្បីលើកកម្ពស់ទិន្នផលដំណាំការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការបន្ថែមតម្លៃផលិតកសិកម្មផងដែរ។ លោក Khan បានបញ្ជាក់ទៀតថាការផលិតដំណាំ និងផលិតផលទឹកដោះគោនៅប្រទេសចិនមានចំនួនច្រើនជាង ប្រទេសប៉ាគីស្ថានដោយសារតែការស្រាវជ្រាវនិងបច្ចេកវិទ្យាជឿនលឿនដូចនេះ...
បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះបានសរសេរថាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres គឺបានទទួលវ៉ាក់សាំងកូវីដជាលើកដំបូងរបស់លោក ហើយនៅនៅក្នុងទីក្រុងញូវយ៉ក។ ប្រធានអង្គការសហប្រជាជាតិរូបនេះ ក៏បានធ្វើការបង្ហោះសារជាផ្លូវការនៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរថា លោកពិតជាមានអារម្មណ៍រីករាយនិងសំណាងដែលអាចទទួលបានវ៉ាក់សាំងដូសដំបូង ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិ ក្នុងការធ្វើឲ្យច្បាស់លាស់ថាវ៉ាក់សាំង នឹងអាចទទួលបានទៅមនុស្សគ្រប់គ្នាតាមគោលការណ៍សមធម៍។ គួរឲ្យដឹងដែរថាការទទួលបានវ៉ាក់សាំងនេះ គឺដោយសារតែលោក Guterres មានវ័យ៧១ឆ្នាំ ស្របទៅនឹងគោលការណ៍ចែកចាយដំបូង សម្រាប់តែមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ។...
បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសតួកគីទើបតែទទួលបានកញ្ចប់ទី២ នៃវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន។ ការដឹកជញ្ជុនវ៉ាក់សាំងរបស់ក្រុមហ៊ុនរដ្ឋចិន Sinovac ត្រូវបានគេដឹងទៀតដែរថាបានធ្វើឡើងតាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគីនិងបានចុះចតនៅក្នុងអាកាសយានដ្ឋាន នៃទីក្រុងស្តង់ប៊ូលកាលពីព្រឹកថ្ងៃសុក្រនេះ។ តាមការបញ្ជាក់បន្ថែមរបស់ទីភ្នាក់ងាររដ្ឋ Anadolu បានឲ្យដឹងទៀតដែរថាវ៉ាក់សាំងនៃដំណាក់កាលទី២នេះ មានចំនួនប្រមាណជា៣,៥លានដូសខណៈដែលកញ្ចប់ដំបូងដែលធ្លាប់បានទទួលនាពេលកន្លងមក គឺមានប្រមាណជា៦,៥លានដូសរួចទៅហើយ។ រំលឹកដែរថាតួកគីបានចាប់ផ្តើម ធ្វើការចាក់វ៉ាកសាំងក្នុងប្រទេសតាំងតែពីថ្ងៃទី១៤ខែមករាក្រោយពេលដែលទទួលបានវ៉ាក់សាំង ប្រមាណជា៣លានដូសភ្លាមកាលពីចុងខែធ្នូ៕ ប្រែសម្រួល៖ស៊ុនលី
ព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយក សត្វក្រាស់ ថ្មីមួយក្បាលទៀត ព្រលែងចូលក្នុងសមុទ្រធម្មជាតិ បន្ទាប់ពីប្រជានេសាទ យកមកប្រគល់ជូន ក្នុងគោលបំណងរួមគ្នា ថែរក្សា និងអភិរក្សធនធានកម្រ។ នេះជាសត្វក្រាស់ថ្មីមួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែ ងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ...
កោះកុង៖ ក្រុមការងារសាងសង់ទីលាន ផ្នូរយុទ្ធជនខេត្តកោះកុង បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ) ចូលរួមឧបត្ថម្ភ ដល់ការសាងសង់ កែលម្អ ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង ជាការរំលឹកគុណ ដល់វិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ លោក...
បរទេស៖ កម្មករជនជាតិមីយ៉ាន់ម៉ាម្នាក់ នៅខេត្តសាមុតសាខន បានស្លាប់ដោយបង្កើន ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដល់ ៧៧ នាក់ ខណៈ អ្នកឆ្លងថ្មីចំនួន ៩៣០នាក់ទៀត ត្រូវបានគេរកឃើញ ក្នុងនោះ អ្នកឆ្លងជំងឺក្នុងសហគមន៍មានចំនួន ៩១៦នាក់ និងករណីនាំចូលមាន ១៤នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន សម្រេចកែលម្អ លក្ខណសម្បត្តិគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែល្អថែមទៀត នូវចំនួន៧ចំណុច ។ ក្នុងលិខិតរបស់រាជរដ្ឋាភិបាល ថ្មីៗបានឲ្យដឹងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះ...
បរទេស៖ កាសែត The New York Times បានរាយការណ៍ថា មន្ទីរប៉ង់តាហ្គោននឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារវីរុស ដល់អ្នកទោសមន្ទីរឃុំឃាំង Guantanamo Bay នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik ។ យោងតាមកាសែត គឺរដ្ឋអាជ្ញា Clayton G. Trivett Jr បានជូនដំណឹងដល់មេធាវី...
BBC៖ គណៈកម្មការអឺរ៉ុប បានផ្សព្វផ្សាយកិច្ចសន្យា របស់ខ្លួនជាមួយក្រុមហ៊ុនផលិតថ្នាំ AstraZeneca ក្នុងការទិញវ៉ាក់សាំង បង្ការវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចំពេលមានបញ្ហា នៃការផ្គត់ផ្គង់ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ចេញកិច្ចសន្យានេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានគណៈកម្មការលោកស្រី Ursula von der...