ព័ត៌មានអន្តរជាតិ

របាយការណ៍៖ មន្ទីរប៉ង់តាហ្គោន នឹងផ្តល់វ៉ាក់សាំង បង្ការវីរុសកូរ៉ូណា ដល់អ្នកទោសនៅមន្ទីរឃុំឃាំង Guantanamo

បរទេស៖ កាសែត The New York Times បានរាយការណ៍ថា មន្ទីរប៉ង់តាហ្គោននឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារវីរុស ដល់អ្នកទោសមន្ទីរឃុំឃាំង Guantanamo Bay នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik ។

យោងតាមកាសែត គឺរដ្ឋអាជ្ញា Clayton G. Trivett Jr បានជូនដំណឹងដល់មេធាវី ការពារក្តីកាលពីថ្ងៃព្រហស្បតិ៍ថា “ មន្ត្រីនៅមន្ទីរប៉ង់តាហ្គោន ទើបតែចុះហត្ថលេខាលើ អនុស្សរណៈដែលបានអនុម័តលើការផ្តល់វ៉ាក់សាំង បង្ការវីរុសកូវីដ១៩ ដល់អ្នកដែលកំពុងជាប់ឃុំឃាំងនៅ Guantánamo។

អ្នកទោស ៤០ នាក់ដែលនៅសេសសល់នៅ Guantanamo ប្រហែលជាត្រូវបានគេរាយការណ៍ថា ចាប់ផ្តើមទទួលថ្នាំបង្ការ “ដោយស្ម័គ្រចិត្ត” ចាប់ពីថ្ងៃច័ន្ទ។ កាសែតបានរាយការណ៍ថា ការចាក់វ៉ាក់សាំងបុគ្គលិកមូលដ្ឋាន កងទ័ពជើងទឹក Guantanamo ចាប់ផ្តើមនៅដើមខែមករា ប៉ុន្តែរដ្ឋបាលលោកដូណាល់ត្រាំ បានបដិសេធ មិននិយាយលម្អិត អំពីផែនការចាក់វ៉ាក់សាំងសម្រាប់អ្នកទោស ។

ទន្ទឹមនឹងនេះ ចំនួនអ្នកទោសនៅ Guantanamo ដែលបានឆ្លងវីរុសនេះ នៅមិនទាន់ដឹងនៅឡើយទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top