បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីភាពតានតឹងយោធាកើនឡើង ក្នុងប្រទេសអេត្យូពី និងបានស្នើឲ្យមានកិច្ចចរចាបន្ទាន់ ជុំវិញវិបត្តិនោះ នេះបើយោងតាមសម្តីរបស់មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការនិយាយបែបនេះពីក្រសួងការបរទេសអាមេរិកនោះ គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានម៉ោង...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចចិត្តពន្យារពេល ដោយគ្មានកំណត់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួន ដែលគ្រោងនឹងបើកនៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសស្វីស បានរឹតបន្តឹងការរឹតបន្តឹងការចូលជាការឆ្លើយតប ទៅនឹងការលេចចេញ នូវប្រភេទមេរោគឆ្លងថ្មី។ កិច្ចប្រជុំរយៈពេល ៤ថ្ងៃត្រូវបានគេគ្រោងនឹងបើក នៅថ្ងៃអង្គារនៅឯទីស្នាក់ការកណ្តាល WTO នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីបញ្ហារួមទាំងវិធីទប់ស្កាត់ ការរឹតបន្តឹងការនាំចេញលើទំនិញវេជ្ជសាស្ត្រ។ វានឹងក្លាយជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូង របស់ស្ថាប័នពាណិជ្ជកម្មពិភពលោកក្នុងរយៈពេល ៤ ឆ្នាំ។ ពីប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសជប៉ុនលោក...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បាននិយាយថ្ងៃសៅរ៍ថា ប្រទេសអូស្ត្រាលីនឹងផ្អាកការធ្វើដំណើរតាមផ្លូវអាកាស ពីប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៩ សម្រាប់រយៈពេល ១៤ថ្ងៃ សម្រាប់ការរីករាលដាល នៃមេរោគកូវីដ១៩បំលែងថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការហាមប្រាមនេះគ្របដណ្តប់លើជើងហោះហើរ ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង រួមមាន...
បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសថៃនឹងហាមឃាត់ការចូលរបស់អ្នកដំណើរ មកពីប្រទេសអាហ្វ្រិកចំនួន៨ ដែលវាត្រូវបានកំណត់ថាមានហានិភ័យខ្ពស់ ចំពោះវីរុសបំលែងថ្មីនៃមេរោគកូរ៉ូណា។ នាយករដ្ឋមន្ត្រី លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យភ្នាក់ងារបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បញ្ជីប្រទេសទាំងនោះគឺដូចគ្នា នឹងប្រទេសដែលបានប្រើដោយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ទទួលបានអំណោយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស មូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា មួយចំនួនថែមទៀត ខណៈដែលរដូវរងា...
ភ្នំពេញ៖ ដូចការគ្រោងទុកកម្ពុជាបានជ្រើសរើស យកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ លោក នេត្រ ភក្ត្រា រដ្ឋលេខានិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ទី១) ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក...
ក្រោយទង្ទឹងរង់ចាំអស់ជាច្រើនថ្ងៃខែមក ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យ ប្រចាំឆ្នាំឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» បានចាប់ផ្តើមការប្រកួតជុំទី១ហើយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងភូមិសាស្ត្រទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បែងចែកការប្រកួតជា ១៣ ប្រភេទផ្សេងគ្នាទៅតាមកម្រិត សម្រាប់អ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួច ធ្វើការប្រណាំងជាមួយគូប្រជែង ក្នុងកម្រិតដូចគ្នា។ ក្រោមការឩបត្ថម្ភផ្តាច់មុខ...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេត លើអង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសថៃ ដើម្បីកំណត់ថាតើអង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងប្រតិបត្តិការ ស្របតាមច្បាប់របស់ប្រទេសថៃដែរឬទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ជាឱ្យមានការស៊ើបអង្កេតនេះបានធ្វើឡើង បន្ទាប់ពីតំណាងក្រុមរាជានិយម កាលពីថ្ងៃព្រហស្បតិ៍បានដាក់លិខិតមួយ ទៅកាន់នាយករដ្ឋមន្ត្រីតាមរយៈមជ្ឈមណ្ឌលតវ៉ា...
បរទេស៖ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការប្រឆាំង ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានអះអាងថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការថែទាំសុខភាព និងសេវាសង្គម ដោយសារប្រទេសជប៉ុនជាប្រទេស ដែលមានវ័យចំណាស់បំផុត នៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា...