ភ្នំពេញ៖ ទីបំផុតវិវាទករណីសំណង់ផ្សារ ទំនើបសេនជូរីផ្លាហ្សា បានដោះស្រាយបញ្ចប់រួចរាល់ ស្របតាមវិធីសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល បញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិកលោកស្រី Nancy Pelosi បានលើកឡើងថា គណៈកម្មាធិសភានឹងធ្វើការ លើកញ្ចប់ជំនួយសង្គ្រោះថ្មីជំងឺកូវីដ- ១៩ នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍លោកស្រី Pelosi បានឲ្យដឹងថា “យើងបានត្រៀមកញ្ចប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ហើយយើងនឹងធ្វើការលើបញ្ហានេះ នៅពេលយើងកំពុងដំណើរការទៅ” ។ លោកស្រីបានលើកឡើងថា “យើងនឹងធ្វើការងាររបស់គណៈកម្មាធិការ របស់យើងពេញមួយសប្តាហ៍ក្រោយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បាន បង្ហាញយុទ្ធសាស្ត្រជាតិរបស់លោក សម្រាប់ការដោះស្រាយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ខណៈដែលប្រទេសនេះ ទទួលបានកម្រិតនៃការឆ្លង និងការស្លាប់ កំពុងកើនឡើង។ នៅក្នុងសុន្ទរកថា ពេញមួយថ្ងៃដំបូងរបស់ លោកនៅក្នុងសេតវិមានលោក បៃដិន បានថ្លែងថា “យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយវាផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយនោះទេ វាផ្អែកលើសេចក្តីពិត មិនបដិសេធហើយវាលម្អិត”...
បរទេស៖ ប្រេសិតជាន់ខ្ពស់របស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី និងសហភាពអឺរ៉ុប បានចាប់ផ្តើមពេលវេលាប្រកបដោយភាពវិជ្ជមាន ហើយការបោះជំហានធ្វើការចាប់ផ្តើមឡើងវិញ នូវការពិភាក្សាគ្នាជាមួយក្រិក ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេ ទទួលបានការស្វាគមន៍ ប៉ុន្តែសហភាពអឺរ៉ុបនៅតែ ព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស។ លោក Josep Borrell ជាប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុប នៅរួមជាមួយរដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបានឃើញភាពប្រសើរឡើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រាខ្ពស់បំផុត ជាង៤.៣០០នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលរដ្ឋបាលថ្មីចូលកាន់មុខតំណែង ។ សរុបទៅមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨៨.១៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤.៣៨៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ករោគសហរដ្ឋអាមេរិក...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខ និងក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា បំផ្ទុះគ្រាប់បែកអត្តឃាត ដោយកម្រកើតមានឡើង បានបំផ្ទុះ២ដងផ្ទួនៗគ្នា នៅភាគកណ្តាលនៃក្រុងបាដាដ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៣២នាក់ និងបង្កឲ្យមានរបួសចំនួន១១០នាក់ ។ ប្រភពពីក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ស៊ិនហួថា គ្រាប់បែកអត្តឃាតមួយ បានបំផ្ទុះឡើងចេញ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ មករានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ បានបង្ហាញនូវសុទិដ្ឋិនិយមថា ចំណងមិត្តភាពរវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោន នឹងមានភាពល្អឥតខ្ចោះ ស្ថិតក្រោមការដឹកនាំ របស់ប្រធានាធិបតីអាមេរិកថ្មី គឺលោក ចូ បៃដិន។ យោងតាមសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ របស់ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានមានព្រះរាជបន្ទូលថា ការណាត់ជួបធ្វើឡើង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងសុខាភិបាល សហព័ន្ធថា ពលរដ្ឋជិត១លាននាក់ បានទទួលការចាក់វ៉ាក់សាំង ប្រឆំាងនឹងជំងឺកូវីដ១៩ រួចរាល់ហើយ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ។ លោក Manohar Agnani រដ្ឋលេខាធិការសុខាភិបាល បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន យ៉ាងដូច្នេះថា...