ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំលើកទី១ គណៈកម្ម ការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ មករា នេះបាន ឱ្យ ដឹង ថា «កិច្ចប្រជុំនេះនៅទីស្ដីក្រសួង...
ម៉ូស្គូ៖ មេដឹកនាំបក្សប្រឆាំងរុស្ស៊ីគឺលោក Alexei Navalny ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យនៅពេលដែលលោកបានមកដល់ទីក្រុងមូស្គូ ពីប្រទេសអាឡឺម៉ង់ ដែលជាកន្លែងដែលលោកបានទទួលការព្យាបាលវេជ្ជសាស្រ្ត ជុំវិញការបំពុលកាលពីប៉ុន្មានខែមុន។ សេវាកម្មពន្ធនាគារសហព័ន្ធរបស់សហព័ន្ធរុស្ស៊ីបានឲ្យដឹហថា មន្ត្រីរបស់ខ្លួនបានឃុំឃាំងលោក Navalny នៅឯអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ចំពោះការរំលោភបំពានជាលក្ខណៈប្រព័ន្ធនៃលក្ខខណ្ឌនៃរយៈពេលសាកល្បងនេះ។ សេវាកម្មនេះបានឲ្យដឹងទៀតថា តួលេខរបស់ក្រុមប្រឆាំងលើការសាកល្បងត្រូវបានដាក់ក្នុងបញ្ជីដែលចង់បាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយលោកនឹងត្រូវឃុំខ្លួនរហូតដល់មានសេចក្តីសម្រេចពីតុលាការ។ លោក Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងម្នាក់...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើរ ពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមមានជ័យ។ លោកឧត្តមសេនីយ៍ទោ ហួត សុធីបានទទួលលិខិតសរសើរដោយសារលោកធ្វើឲ្យមានទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៨...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុក បានលើកឡើងកាលពីថ្ងៃអាទិត្យថា ឡូសអ៊ែនជីឡេស បានក្លាយជាតំបន់ទី១ នៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺក្នុងស្រុកលើសពី១លាននាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ តំបន់ដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេស ដែលមានរហូតដល់១០លាននាក់ កាលពីថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍មកថា មានករណីជំងឺកូវីដ១៩ថ្មីចំនួន១៤.៦៦៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន២៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងបន្តបន្តបន្ទាប់ដល់ទៅ១.០០៣.៩២៣នាក់...
ភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខ របស់រថយន្ត Toyota ធ្វើការសម្ពោធជាផ្លូវការ រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ តាមរយៈការផ្សាយ បន្តផ្ទាល់ របស់ក្រុមហ៊ុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅភូមិ Cihanjuang ក្នុងស្រុក Sumedang ក្នុងខេត្ត ជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៣១នាក់ ។ បច្ចុប្បន្ននេះ ក្រុមរុករក និងជួយសង្គ្រោះ...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការប្រកាសស្នើសុំឲ្យអតីត ប្រធានប្រតិបត្តិរបស់ ក្រុមហ៊ុនកាហ្វេយក្ស Starbuckលោក Howard Schultz ក្នុងការជួយធ្វើការជួសជុលនូវទំនាក់ទំនងរវាងមហាយក្សចិននិងអាមេរិក។ ការអំពាវនាវនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេល ដែលទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរកំពុងស្ថិតនៅ ក្នុងកម្រិតមួយ ដ៏ទាបបំផុតក្នុងពេលប៉ុន្មាន ទសវត្សចុងក្រោយនេះជាពិសេស ពាក់ព័ន្ធទៅនឹងបញ្ហា តម្លើងថ្លៃពន្ធនិងភាពតានតឹងរវាងបច្ចេកវិទ្យានិងសន្តិសុខ។ ទីភ្នាក់ងារចិនស៊ិនហួដែលបានចេញផ្សាយ...
ភ្នំពេញ៖ក្រុមការងារកងរាជអាវុធហត្ថខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការខណ្ឌស្តីទី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ខ្នែងពោះវៀន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាមួយចំនួន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំង បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦.៦៤២នាក់ គិតត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង បានឆ្លងជំងឺបន្តបន្ទាប់ នាពេលឥឡូវនេះ មានអ្នកឆ្លងជំងឺចំនួន ២.៩១០.៩៨៩នាក់ ។ ចំនួនអ្នកស្លាប់បានកើនឡើង...
ភ្នំពេញ៖ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានដំណើរការ នៃកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួនក្នុងការពិនិត្យពិភាក្សា លើរបាយការណ៍ហិរញ្ញវត្ថុ...