អត្ថបទ

ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ធ្វើការបង្ហាញជូន រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយ

ភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី​ ដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខ របស់រថយន្ត Toyota ធ្វើការសម្ពោធជាផ្លូវការ រថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ តាមរយៈការផ្សាយ បន្តផ្ទាល់ របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេក ហ្វេសបុកផ្លូវការ របស់ក្រុមហ៊ុន។

ដូចជាកិត្តនាមរបស់រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នា នៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើង នៅលើតួគ្រោងឆ្អឹង ដែលមានបច្ចេកវិជ្ជា ចុងក្រោយ ឈ្មោះ TNGA (Toyota New Generation Architecture) ជាមួយគំនិត ដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាង គឺភាពរឹងមាំ និងរំលេចនូវភាពលេចធ្លោរ របស់ខ្លួន។

ភាពរឹងមាំ​ ដែលផ្តោតសំខាន់​ ទៅលើការបង្កើនគុណភាព នៃប្រតិបត្តិការ ប្រចាំរបស់តួគ្រោងឆ្អឹង និងការបង្កើតឡើង ជាមួយតួនាទីសំខាន់ៗ ដែលនាំមកនូវ លក្ខណៈពិសេស របស់រចនាបថនីមួយៗ ធ្វើឲ្យមានភាពទាក់ទាញ ដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួល ក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាព ជាម្ចាស់រថយន្ត ដ៍ទំនើបនេះ។ ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយ របស់គ្រួសារតូយ៉ូតា បានបន្ថែមនូវប្រព័ន្ធសុវត្ថិភាព ជំនាន់ចុងក្រោយរបស់តូយ៉ូតា ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ៖

១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ
២.ប្រព័ន្ធបន្ថែម និងបន្ថយល្បឿន ស្វ័យប្រវត្តិតាមរថយន្តខាងមុខ
៣.ផ្តល់រក្សាទីតាំង​រថយន្ត មិនឲ្យរេចង្កូតចាកគន្លងផ្លូវ
៤.ទំលាក់ភ្លើងហ្វាពេលមាន រថយន្តបើកមកបញ្រ្ចាសទិស។

លើសពីប្រព័ន្ធ TSS នេះរថយន្ត ក៍មានប្រព័ន្ធសុវត្ថិភាព ផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើង និងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រ ជំនួយមុខក្រោយធ្វើការស្របគ្នា ជាមួយកាម៉េរា នៅលើកញ្ចក់ចំហៀង មើលក្រោយ មានសញ្ញាបង្ហាញ ឧបសគ្គពេលវាជែង ឯនៅពេលដែលថយចេញ ពីចំណត ក៍មានផ្តល់សញ្ញាពេល មានឧបសគ្គដូចគ្នា។ អេក្រង់កំសាន្ត ជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃ ដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្ត ឈានមុខផ្សេងៗទៀត។ រថយន្ត Corolla Cross មានរូបរាងថ្មីមួយ ក្នុងចំណោមរថយន្ត Toyota ប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នា នៃរថយន្តCorolla ជាមួយ នឹងរថយន្តRav4 ទាំងក្នុងនិងក្រៅ។

ផ្ទាំងពាណិជ្ជកម្ម

ការរចនាបទថ្មីស្រឡាង ប្រកបដោយផាសុកភាព របស់រថយន្ត Corolla Cross បានទាក់ទាញ ចំណាប់អារម្មណ៍ ពីអតិថិជនយ៉ាងខ្លាំង ទៅលើរូបរាងដ៍ប្រណិត ជាមួយនឹងសមត្ថភាពខ្ពស់ របស់ម៉ាស៊ីន។ រថយន្ត Corolla Cross ប្រើប្រាស់ នូវបច្ចេកវិទ្យា កង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីន ទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេស បានរហូតដល់140សេស។

Mr. Hiroyuki Itoh, អគ្គនាយកក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែង នៅក្នុងសន្ទរកថា របស់គាត់ ផ្តោតលើការផ្តល់ផលិតផលល្អបំផុត និងសេវាកម្ម ឱ្យអតិថិជនគ្រប់រូប ក្នុងការរស់នៅប្រកបទៅ នឹងភាពងាយស្រួល និងសុវត្ថិភាពទោះបី ប្រជាជនកំពុងមានបញ្ហា ប្រឈមមុខ នឹងការរីករាលដាល នៃជំងឺរាតត្បាត និងផលប៉ះពាល់ នៃ Covid19 នៅទូទាំងពិភពលោកក៏ដោយ។

ក្នុងសន្ទរកថា បានលើកឡើងថា “យើងជឿជាក់យ៉ាងមុតមាំថា នៅតែអាចផ្សារភ្ជាប់គ្នា បានមិនថា ក្នុងកាលទេសៈណា ក៏ដោយ​យើង​ ក៏បាននាំជូន នូវរថយន្តប្រភេទថ្មី លក្ខណៈគ្រួសារ ដែលអាចនាំលោកអ្នក ទៅដល់គោលដៅ ដែលអ្នកចង់ទៅ ដោយមានសុវត្ថិភាព” ។

លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីវិធីដែលក្រុមហ៊ុនតូយ៉ូតា អាចជួយអ្នកជំនាញ និងអាជីវកម្ម ឱ្យសម្រេចគោលដៅ របស់ពួកគេ និងចូលរួមចំណែក ដល់សេដ្ឋកិច្ ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្ហាញ នូវមធ្យោបាយដឹកជញ្ជូន ចុងក្រោយមួយ ដែលអាចបត់បែន និងមានលក្ខណៈពិសេស ដែលអនុញ្ញាតឱ្យមាន​ ការចល័តនិងរីកចម្រើន ដែលអាចជឿទុកចិត្តបាន។

លក្ខណៈពិសេស នៃរថយន្តត្រូវបានណែនាំ ដោយ Mr. Tha Sopheap រួមទាំងMr. Wathenac Keo ហើយនឹងក្រុមខាងតូយ៉ូតា Toyota Corolla Cross ឥឡូវនេះ មាននៅគ្រប់សាខាតូយ៉ូតា ទាំង៥កន្លែង មាននៅសាខាទួលគោក សាខាទួលសង្កែ សាខាបឹងកេងកង សៀមរាប និងសាខាបាត់ដំបង ហើយវាមានជម្រើសពណ៌ផ្សេងៗ សម្រាប់អតិថិជន ជ្រើសរើសបានផងដែរ៕

To Top