សេដ្ឋកិច្ច

កម្ពុជា-ហុងគ្រីនឹងបើកកិច្ចប្រជុំ គណៈកម្មការចម្រុះលើវិស័យ សេដ្ឋកិច្ចចាប់ពីថ្ងៃទី២០-២១មករា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំលើកទី១ គណៈកម្ម ការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច កម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធវិដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ មករា នេះបាន ឱ្យ ដឹង ថា «កិច្ចប្រជុំនេះនៅទីស្ដីក្រសួង ក្រោមអធិបតីភាពលោកស្រី តឹកតរ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពូជា និងលោក អ៊ីស្វាន់ ចូ អនុរដ្ឋមន្ដ្រីទ ទួលបន្ទុកវិស័យអភិវឌ្ឍការនាំចេញនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដោយមានការអញ្ជើញចូលរួមពីមន្ដ្រី ជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលជាសមាជិកគណៈកម្មការចម្រុះនេះ»៕

To Top