នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។ ក្នុងជំនួបនេះ លោក ផៃ ស៊ីផាន បានជម្រាបជូនពីការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពរបស់មន្រ្ដីនាំពាក្យរាជធានី-ខេត្ត និងទទួលអនុសាសន៍ណែនាំពីរដ្ឋមន្រ្តីព័ត៌មានផងដែរ ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានននិយាយនៅពេលថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតែធ្វើវិនិយោគនៅអាហ្វ្រិក ដោយគ្មានការដាក់កម្រិតបំណុលដោយមិនចេះអស់ ស្របពេលលោកធ្វើជាសាក្សីនៃការចុះហត្ថលេខាកុងត្រា មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងទីក្រុង Dakar ប្រទេសសេណេហ្គាល់។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួន៤ និងសេណេហ្គាល់ ត្រូវបានចុះហត្ថលេខាជាផ្នែកនៃចំណុចជួយដល់អាហ្វ្រិកកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងកិច្ចព្រមព្រៀងប្រកបដោយតម្លាភាពនិងនិរន្តរភាប នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១...
បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា លោកត្រូវបានរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អញ្ជើញឲ្យធ្វើទស្សនកិច្ចប្រទេសចិន នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា ដែលបានប្រារព្ធធ្វើឡើង តាមទូរស័ព្ទ កាលពីសប្ដាហ៍មុន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិ ហៅកាត់ថា (NCOC) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសប៉ាគីស្ថាន បានកត់ត្រាករណីថ្មីចំនួន៣១៣ ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.២៨១.៨៧២នាក់ ។ មជ្ឈមណ្ឌល NCOC ដែលជានាយកដ្ឋានដឹកនាំយុទ្ធនាការរបស់ប្រទេសប៉ាគីស្ថាន ប្រឆាំងនឹងជំងឺរាតត្បាតបានឲ្យដឹងថា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤,៥១០,៤១៣នាក់ គិតត្រឹម ថ្ងៃអាទិត្យនេះ ខណៈដែលករណីថ្មីចំនួន ១០,៤៨៨នាក់ ត្រូវបានចុះបញ្ជី នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ ការស្លាប់ចំនួន៣១៣នាក់ ដោយសារ...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការអន្តរជាតិ សម្រាប់ការ ធ្វើចំណាកស្រុក ហៅកាត់(IOM) កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៧៥នាក់ បានលង់ទឹកស្លាប់ នៅសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសលីប៊ី ខណៈកំពុងព្យាយាមទៅដល់តំបន់អឺរ៉ុប ។ អង្គការ...
ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នៅរោងភាពយន្ត Major Cineplex សាខា AEON1 ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាអន្តររដ្ឋាភិបាល ដែលបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៦...
បរទេស៖ ប្រជាជនភាគច្រើន មានការព្រួយបារម្ភថា ស្ថានភាព Covid-19 អាចកាន់តែអាក្រក់ក្នុងរយៈពេលពី មួយទៅពីរខែខាងមុខនេះ បន្ទាប់ពីការបើកប្រទេស ឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ។ នេះបើយោងតាមលទ្ធផល នៃការស្ទង់មតិមតិរបស់ វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ ឬ Nida Poll ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១...
ភ្នំពេញ៖ ក្រសួងធនធានធានទឹក និងឧតុនិយមប្រកាសឲ្យដឹងថា កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់ ១៨អង្សាសេ។ ក្នុងរយៈពេលនៃការចុះត្រជាក់នេះ ដោយសារក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកបាតុភូតឡានីណា (ត្រជាក់) ប្រមាណ ៩០ភាគរយ និងថយបន្តិចម្តងៗមកនៅត្រឹម...