ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន រាយការណ៍ពីស្ថានភាព របស់មន្រ្តីនាំពាក្យ រាជធានី-ខេត្តប្រាប់លោក ខៀវ កាញារីទ្ធ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ លោក ផៃ ស៊ីផាន បានជម្រាបជូនពីការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពរបស់មន្រ្ដីនាំពាក្យរាជធានី-ខេត្ត និងទទួលអនុសាសន៍ណែនាំពីរដ្ឋមន្រ្តីព័ត៌មានផងដែរ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AKP ៕

To Top