ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការប្រកាសលក់ឡៃឡុង អតីតទីស្នាក់ការរបស់អតីត គណបក្សសង្រ្គោះជាតិ(CNRP) គឺជាការផ្តាស់ឬសគល់ របស់អតីតគណបក្សប្រឆាំងនេះតែម្តង ។ លោក សុខ ឥសាន បានលើកឡើង តាមបណ្តាញតេឡេក្រាម នាថ្ងៃ១៦ វិច្ឆិកាថា “ការលក់ឡៃឡុងអតីតទីស្នាក់ការ របស់អតីតបក្សប្រឆាំង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៦៣៦នាក់ អ្នកជាសះស្បើយចំនួន...
ព្រុចសែល៖ ជាមួយនឹងអឺរ៉ុបឥឡូវនេះជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ-១៩ បណ្តាប្រទេសនៅអឺរ៉ុបកំពុងដាក់ចេញនូវវិធានការថ្មី ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងនោះ គឺការរឹតបន្តឹងលើអ្នកដែលមិនបានទទួលថ្នាំបង្ការ។ ទីក្រុងបឺលីន បានឲ្យដឹងកាលពីថ្ងៃពុធសប្តាហ៍មុនថា ចាប់ពីថ្ងៃច័ន្ទ រដ្ឋធានីប៊ែរឡាំងរបស់ប្រទេសអាល្លឺម៉ង់ នឹងហាមឃាត់អ្នក ដែលមិនបានទទួលថ្នាំបង្ការពីភោជនីយដ្ឋាន បារ រោងកុន និងកន្លែងកម្សាន្តផ្សេងៗទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ក្រៅផ្ទះដែលមានមនុស្សច្រើនជាង ២០០០នាក់ក៏នឹងមិនមានដែនកំណត់ ចំពោះមនុស្សពេញវ័យ ដែលមិនបានចាក់វ៉ាក់សាំងផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់...
តើរបបប្រជាធិបតេយ្យ របស់ប្រទេសមួយល្អឬមិនល្អ ? បញ្ហាគន្លឹះគឺនៅត្រង់ តើប្រជាជនអាចធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ ឬអត់ជាការធ្វើតេស្តចំពោះរបបប្រជាធិបតេយ្យ ។ “ប្រជាធិបតេយ្យបែបលោកខាងលិចកំពុងស្ថិតក្នុងវិបត្តិ ”។ វេបសាយកាសែត《EL PAÍS》នៃប្រទេសអេស្ប៉ាញបានចេញផ្សាយអត្ថបទនាពេលថ្មីៗ កន្លងទៅនេះដោយបានលើកឡើងថា ទោះបីជាក្នុងសង្គមលោកខាងលិចនាពេលបច្ចុប្បន្ននេះ ពលរដ្ឋមានសិទ្ធិនយោបាយជាច្រើន ដូចជា សិទ្ធិបោះឆ្នោតជាដើមក៏ដោយ ក៏ប៉ុន្តែប្រការទាំងនេះមិនអាចធានាឱ្យពួកគេទទួលបានសិទ្ធិអំណាច ដែលអាចជះឥទ្ធិពលដល់សេចកី្តសម្រេចចិត្តខាងនយោបាយនោះទេ ផ្ទុយទៅវិញ មានផ្លូវកាត់ច្រើនពេកសម្រាប់ឱ្យអ្នកមានសិទ្ធិអំណាចអាចធ្វើសេចក្តីសម្រេចចិត្តខាង នយោបាយនៅក្រៅពីការគិតគូររបស់សាធារណជន ។ ការវិភាគទាំងនេះបាន លាតត្រដាងដោយចំគោលដៅនូវគុណវិបត្តិរបស់ប្រជាធិបតេយ្យបែបលោកខាងលិច ហើយធ្វើឱ្យពិភពលោកឃើញច្បាស់ថា ”ប្រជាធិបតេយ្យបោះឆ្នោត”ដែលត្រូវប្រទេស លោកខាងលិចមួយចំនួនចាត់ទុកជាមោទនភាព នោះតាមការពិតគឺជា”កលល្បិច” សម្រាប់អ្នកមាន តែមិនមែនជាប្រជាធិបតេយ្យដ៏ពិតប្រាកដនោះទេ ។ នោះ តើអ្វីជាប្រជាធិបតេយ្យដ៏ពិតប្រាកដ ? សេចកី្តប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលបានចេញផ្សាយនាពេលកន្លងទៅនេះបានបូកសរុប នូវការអនុវត្តជាក់ស្តែងក្នុងកិច្ចការកសាងនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់នូវប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលនិងធានាឱ្ យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។ នេះមិនត្រឹមតែធ្វើឱ្យប្រជាធិបតេយ្យ ត្រឡប់ទៅរកអត្ថន័យដើមប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យសហគមន៍អន្តរជាតិមានការរិះគត់និងស្វែង យល់កាន់តែស៊ីជម្រៅចំពោះរូបមន្តប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ ។ បើនិយាយចំពោះសង្គមចិន ប្រជាធិបតេយ្យមិនមែនជារបស់ដែលមកពីបរទេសទាំស្រុងនោះទេ។ ដើមឡើយ ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់របស់ប្រទេសចិនក៏បានបណ្តុះបណ្តាលនិងពូនជ្រំនូវគំនិតប្រជាធិបតេយ្យដ៏សាមញ្ញផងដែរ ។ តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានក្រេបយកជាបន្តបន្ទាប់នូវសមិទ្ធផលដ៏ឆ្នើមនៃអរិយធម៌នយោបាយរបស់ប្រទេសខ្លួននិងពិភពលោក ហើយបានប្រកាន់ខ្ជាប់នូវការធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។ តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ ប្រជាជននៃប្រទេសខ្លួនមានសិទ្ធិបញ្ចេញមតិយោបល់បំផុត ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិថ្មីបំផុតដែលចេញផ្សាយដោយស្ថាប័នស្ទង់ប្រជាមតិនៃអាមេរិក បានបង្ហាញឱ្យឃើញថា អត្រាពេញចិត្តរបស់ប្រជាជនចិនចំពោះបក្សកាន់អំណាច និងរដ្ឋាភិបាលនៃប្រទេសចិនគឺឡើងដល់ ៩៥ ភាគរយនិង ៩៨ ភាគរយដោយឡែកពីគ្នា ។ នេះគឺជាចម្លើយដ៏ល្អបំផុតរបស់ប្រជាជនចិនចំពោះសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។ អ្នកនយោបាយលោកខាងលិចទាំងនោះដែលតែងតែនិយាយ បានតែមាត់ពី”ប្រជាធិបតេយ្យ” ក៏គួរតែមើលទិន្នន័យនៃការស្ទង់ប្រជាមតិមួយក្រុមទៀតដែរ ពោលគឺ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិដែល...
វ៉ាស៊ីនតោន៖ ជាមួយបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្តីពីច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីតម្លៃ ១ទ្រីលានដុល្លារបន្ទាប់ពីការពន្យារពេលជាច្រើនខែ ចំពេលមានការប៉ះទង្គិចគ្នាពីគណបក្សប្រជាធិបតេយ្យជុំវិញកញ្ចប់ចំណាយសង្គម។ លោក បៃដិន បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខានៅសេតវិមាន ដែលចូលរួមដោយសមាជិកសភា អភិបាល និងអភិបាលក្រុងថា “នៅទីនេះនៅទីក្រុងវ៉ាស៊ីនតោន យើងបានឮសុន្ទរកថា និងការសន្យាជាច្រើនរាប់មិនអស់ ឯកសារសពីអ្នកជំនាញ ប៉ុន្តែថ្ងៃនេះយើងសម្រេចបាននូវរឿងនេះ” ។ លោកបានលើកឡើងថា “ដូច្នេះសាររបស់ខ្ញុំទៅកាន់ប្រជាជនអាមេរិកគឺនេះ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាន ដឹកនាំប្រជុំពេញអង្ គរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារ សម្រេចបាន ប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ Zoom។ ផ្នែកតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ...
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៤៣ករណី ទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៥៥១,៤៥២ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ទិន្នន័យផ្លូវការបានបង្ហាញថា ករណីថ្មីចំនួន ១៣ករណី ត្រូវបាននាំចូល ដោយ ៥១៣០ករណី គឺជាការចម្លងក្នុងស្រុក។ ការស្លាប់ចំនួន ៥៣ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៩,៧២៩នាក់។ អ្នកជំងឺប្រហែល ៤៥៥១នាក់ត្រូវបានដោះលែងបន្ទាប់ពីការជាសះស្បើយ...
ប៉េកាំង៖ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង កាលពីថ្ងៃ អង្គារ បានអំពាវនាវ ឲ្យមាន ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេស ចិន -អាមេរិក ឲ្យមានស្ថិរភាព ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន។ លោក ស៊ី បានលើកឡើងថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសមិកស៊ិកូលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទម្សិលមិញនេះសាជាថ្មីបានធ្វើការបរិយាយ ខ្លាំងៗប្រឆាំងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយអាមេរិកទៅលើប្រទេសគុយបា។ លោក Lopez Obrador បានថ្លែងនៅក្នុងអំឡុងពេលសន្នសិទកាសែតប្រចាំថ្ងៃថា៖ខ្ញុំគិតថាគុយបាមិនមានឈ្មោះជាប្រទេសដែលដាច់ដោយឡែកពីគេ នោះទេហើយ ព្យាយាមដាក់សំពាធដល់ពលរដ្ឋ គុយបាដែលសម្រេចចិត្តក្នុង ការរស់នៅក្នុងប្រទេសនោះឡើយ។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដែលបានសំដៅទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបានដាក់ដោយអាមេរិក មកលើប្រទេសគុយបាក្នុងរយៈពេល ជាងកន្លះសតវត្ស ចុងក្រោយនេះ។ លោកបន្តថា៖ខ្ញុំមានជំហប្រឆាំង...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន សម្រេចអនុញ្ញាតឲ្យជនបរទេស រួមទាំង កម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលទៅប្រទេសជប៉ុនឡើងវិញ ស្របតាមវិធានការព្រំដែនថ្មីរបស់ជប៉ុន។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមជម្រាបជូនដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឲ្យបានជ្រាបថា...