អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ តើប្រជាជនអាចធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ ឬអត់ជាការធ្វើតេស្ត ចំពោះរបបប្រជាធិបតេយ្យ

តើ​របបប្រជាធិបតេយ្យ​ របស់ប្រទេសមួយ​ល្អឬមិនល្អ ​? ​បញ្ហាគន្លឹះ​គឺ​នៅត្រង់ ​តើប្រជាជន​អាច​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រទេសជាតិ ​ឬអត់​ជា​ការ​ធ្វើ​តេស្ត​ចំពោះ​របបប្រជាធិបតេយ្យ ​។​

    “ប្រជាធិបតេយ្យ​បែបលោកខាងលិច​កំពុងស្ថិត​ក្នុងវិបត្តិ ​”។ ​វេបសាយ​កាសែត《EL ​PAÍS》នៃ​ប្រទេស​អេស្ប៉ាញ​បាន​ចេញ​ផ្សាយ​អត្ថបទ​នាពេលថ្មីៗ កន្លងទៅនេះ​ដោយបានលើកឡើង​ថា ​ទោះបីជា​ក្នុង​សង្គម​លោក​ខាង​លិច​នាពេល​បច្ចុប្បន្ន​នេះ ​ពលរដ្ឋ​មាន​សិទ្ធិនយោបាយ​ជាច្រើន ​ដូចជា ​សិទ្ធិ​បោះឆ្នោត​ជាដើម​ក៏​ដោយ ​ក៏​ប៉ុន្តែ​ប្រការ​ទាំងនេះ​មិនអាច​ធានា​ឱ្យ​ពួកគេ​ទទួល​បាន​សិទ្ធិអំណាច​ ដែល​អាចជះឥទ្ធិពលដល់​សេចកី្ត​សម្រេចចិត្ត​ខាង​នយោបាយ​នោះទេ ​ផ្ទុយទៅវិញ ​មាន​ផ្លូវកាត់​ច្រើនពេក​សម្រាប់ឱ្យ​អ្នក​មានសិទ្ធិ​អំណាច​អាច​ធ្វើ​សេចក្តីសម្រេចចិត្ត​ខាង ​នយោបាយ​នៅ​ក្រៅពី​ការគិតគូរ​របស់​សាធារណជន ​។ ​ការវិភាគ​ទាំង​នេះ​បាន ​លាតត្រដាង​ដោយ​ចំគោលដៅ​នូវ​គុណវិបត្តិ​របស់​ប្រជាធិបតេយ្យ​បែបលោកខាងលិច ​ហើយ​ធ្វើ​ឱ្យ​ពិភពលោក​ឃើញ​ច្បាស់ថា ​”​ប្រជាធិបតេយ្យ​បោះ​ឆ្នោត”​ដែល​ត្រូវ​ប្រទេស លោកខាងលិច​មួយ​ចំនួន​ចាត់​ទុក​ជា​មោទនភាព ​នោះ​តាមការពិត​គឺ​ជា​”កលល្បិច”​ សម្រាប់​អ្នកមាន ​តែ​មិនមែន​ជា​ប្រជាធិបតេយ្យដ៏​ពិត​ប្រាកដ​នោះទេ ​។​

    នោះ ​តើ​អ្វី​ជា​ប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ ​? ​សេចកី្តប្រកាស​នៃ​កិច្ចប្រជុំពេញ​អង្គលើកទី ​៦ ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​អាណតិ្តទី ​១៩ ​ដែលបាន​ចេញផ្សាយ​នាពេល​កន្លងទៅ​នេះ​បាន​បូក​សរុប ​នូវ​ការអនុវត្ត​ជាក់ស្តែង​ក្នុង​កិច្ចការកសាង​នយោបាយ​ប្រជាធិបតេយ្យ​របស់​ប្រទេសចិន ​ដោយ​សង្កត់​ធ្ងន់​នូវ​ប្រជាធិបតេយ្យ​ប្រជាជន​ក្នុង​ដំណើរអភិវឌ្ឍន៍​ទាំងមូល​និង​ធានាឱ្ យប្រជាជន​ធ្វើជា​ម្ចាស់​ផ្ទះ ​។ ​នេះ​មិន​ត្រឹម​តែ​ធ្វើឱ្យ​ប្រជាធិបតេយ្យ​ ត្រឡប់ទៅរក​អត្ថន័យដើម​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មាន​ការរិះគត់​និង​ស្វែង យល់​កាន់តែ​ស៊ីជម្រៅ​ចំពោះ​រូបមន្ត​ប្រជាធិបតេយ្យ​របស់​ប្រទេស​ចិន​ផង​ដែរ ​។​

    បើ​និយាយ​ចំពោះ​សង្គម​ចិន ​ប្រជាធិបតេយ្យ​មិន​មែន​ជា​របស់​ដែល​មកពីបរទេស​ទាំស្រុង​នោះ​ទេ។ ​ដើម​ឡើយ ​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ដ៏យូរលង់​របស់​ប្រទេសចិន​ក៏​បាន​បណ្តុះបណ្តាល​និង​ពូនជ្រំនូវ​គំនិត​ប្រជាធិបតេយ្យ​ដ៏​សាមញ្ញ​ផងដែរ ​។ ​តាំងពី​បាន​បង្កើតឡើងមក ​បក្សកុម្មុយនិស្តចិន​បាន​ក្រេប​យក​ជាបន្តបន្ទាប់​នូវ​សមិទ្ធផល​ដ៏ឆ្នើម​នៃ​អរិយធម៌​នយោបាយ​របស់​ប្រទេសខ្លួន​និង​ពិភពលោក ​ហើយ​បាន​ប្រកាន់​ខ្ជាប់នូវ​ការ​ធ្វើឱ្យ​ប្រជាជន​ធ្វើជាម្ចាស់ផ្ទះ ​។​

    តើ​ប្រទេស​មួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ ​ប្រជាជន​នៃ​ប្រទេស​ខ្លួន​មានសិទ្ធិ​បញ្ចេញមតិយោបល់​បំផុត ​។ ​យោង​តាម​លទ្ធផល​នៃ​ការស្ទង់ប្រជាមតិ​ថ្មីបំផុត​ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​ស្ទង់​ប្រជាមតិ​នៃ​អាមេរិក ​បាន​បង្ហាញឱ្យឃើញ​ថា ​អត្រាពេញចិត្ត​របស់​ប្រជាជនចិន​ចំពោះ​បក្សកាន់អំណាច​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​គឺ​ឡើង​ដល់ ​៩៥ ​ភាគរយ​និង ​៩៨ ​ភាគរយ​ដោយឡែក​ពីគ្នា ​។ ​នេះគឺជា​ចម្លើយ​ដ៏ល្អបំផុត​របស់​ប្រជាជន​ចិន​ចំពោះ​សិទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន ​។​

    អ្នកនយោបាយ​លោកខាងលិច​ទាំងនោះ​ដែល​តែងតែ​និយាយ បាន​តែមាត់​ពី​”ប្រជាធិបតេយ្យ” ​ក៏​គួរតែ​មើល​ទិន្នន័យ​នៃ​ការ​ស្ទង់ប្រជាមតិ​មួយក្រុម​ទៀត​ដែរ ​ពោលគឺ ​យោងតាម​លទ្ធផល​នៃ​ការស្ទង់ប្រជាមតិ​ដែល​ ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​វិទ្យុផ្សាយសំឡេង​អាមេរិក​នៅ​ចុងខែតុលា ​ឆ្នាំនេះ​បានបង្ហាញថា ​អ្នក​ចូល​រួម​ផ្តល់ប្រជាមតិ​ចំនួន ​៥៧​ ភាគរយ​នៃ​ទូទាំងពិភពលោក ​និង​អ្នកចូលរួម​ផ្តល់​ប្រជាមតិ​ចំនួន ​៧២​ ភាគ​រយ​នៃ​ប្រទេស​អាមេរិក​បាន​យល់​ឃើញ​ថា ​អាមេរិក​មិនមែនជា​គំរូ​ដ៏​ល្អ​ខាង​ប្រជាធិបតេយ្យ​នោះទេ ​។​

    ប្រជាធិបតេយ្យ​មិនមែនជា​ប៉ាតង់​របស់​ប្រទេស​លោកខាងលិច​នោះទេ ​ហើយ​បណ្តាប្រទេសនានា​សុទ្ធតែ​មាន​សិទ្ធិ​ជ្រើសរើស ​ផ្លូវអភិវឌ្ឍន៍​ប្រជាធិបតេយ្យ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាក់​ស្តែង​របស់​ខ្លួន ​។ ​បន្ទាប់ពី​ឆ្លងកាត់​បម្រែបម្រួស​យ៉ាង ខ្លាំង​ទាំងជាតិ​និង​អន្តរជាតិ​អស់រយៈពេល​មួយ​រយ​ឆ្នាំ ​បក្ស​កុម្មុយ​និស្ត​ចិន​បាន​ដឹកនាំ​ប្រជាជន​ដើរ​តាម​ផ្លូវ​ដែល​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ ប្រជាជន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ទាំង​មូល ​។ ​ផ្លូវ​នេះ​បាន​បំបែក​”ទេវកថាប្រជាធិបតេយ្យ “​របស់​លោកខាងលិច ​នេះ​មិន​ត្រឹម​តែ​បង្ហាញពី​ជំនឿចិត្ត​កម្រិតខ្ពស់​របស់​ប្រជាជន​ចិន​ចំពោះ ​របប​នយោបាយ​របស់​ប្រទេសខ្លួន​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏​មាន​តម្លៃ​សម្រាប់​ប្រទេសកំពុង អភិវឌ្ឍន៍​ដ៏​ច្រើន​កុះករ​យកទៅសិក្សារៀនសូត្រ​ដើម្បី​ស្វែងរក​រូបមន្ត​ប្រជាធិបតេយ្យ​ ដែល​សមស្រប​នឹង​សភាពការណ៍ជាតិ​របស់​ប្រទេសខ្លួន​ផងដែរ ​៕​

To Top