ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការជាតិ សន្ដិសុខលម្ហសមុទ្រ (Video)

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាន ដឹកនាំប្រជុំពេញអង្ គរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារ សម្រេចបាន ប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ Zoom។

ផ្ទាំងពាណិជ្ជកម្ម

ផ្នែកតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីមានការរីករាលដាល នៃជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្តី ក៏ប៉ុន្តែអគ្គលេខាធិការដ្ឋាន នៅតែធានានិរន្តភាពការងារ ដែលរាជរដ្ឋាភិបាល ប្រគល់ជូន សម្រេចលទ្ធផល គួរឲ្យកត់សម្គាល់ និងជាទីមោទនៈ តាមរយៈប្រជុំទំនាក់ទំនង ការងារតាមប្រព័ន្ធវីដេអូ Zoom មានន័យថា កូវីដ-១៩ មិនអាចបញ្ឈប់សកម្មភាព របស់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានបានឡើយ៕

To Top
×