ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ៩ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងចំនួន១៨៨៨លើក បណ្ដាលឲ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ ចំនួន១៥៦០នាក់ និងរបួសស្រាល ចំនួន១០២៩នាក់។ យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញក្នុងកម្មវិធី វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show)...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសចិនលោក Wang Yi នៅព្រឹកថ្ងៃពុធនេះបានជួបពិភាក្សា ការងារដោយផ្ទាល់ជាមួយនឹង រដ្ឋមន្ត្រីការបរទេសនៃប្រទេសក្រិកនៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងទីក្រុង អាតែន។ កិច្ចពិភាក្សាគ្នានេះលើកនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងដើម្បីបង្កើនកិច្ចទំនាក់ទំនង ទ្វេភាគីរវាងចិននិងក្រិកជាពិសេស គឺដើម្បីបង្កើនចំនួនវិនិយោគ របស់ចិននៅក្នុងប្រទេសក្រិកបន្ថែមទៀតនាពេលខាងមុខ។ គួរឲ្យដឹងដែរថាជំនួបនេះធ្វើឡើង នៅចំពេលដែលក្រិកកំពុងស្ថិតនៅក្នុងស្ថានភាព វិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរអស់រយៈពេលជាង១ទសវត្ស ចុងក្រោយនេះដោយវាបានធ្វើឲ្យខូចខាតសេដ្ឋកិច្ចស្ទើរតែ១ភាគ៤ ហើយកំពុងស្វះស្វែងរកនិងទាក់ទាញវិនិយោគបរទេសឲ្យបានកាន់តែច្រើនឡើងមកវិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសកូឡប៊ីទើប តែប្រកាសទទួលបានកញ្ចប់វ៉ាក់សាំងជំនួយថ្មីពីក្រុមហ៊ុន Sinovac Biotech ប្រទេសចិន។ ក្រសួងសុខាភិបាលនៃ ប្រទេសប៊ែលហ្ស៊ិកបាន ធ្វើសេចក្តីថ្លែងការណ៍ដោយរៀបរាប់ថ្ងៃ កញ្ចបវ៉ាក់សាំងថ្មីនេះធ្វើឡើងស្ថិតនៅក្រោមកញ្ចប់ជំនួយ របស់អង់គ្លេសសហប្រជាជាតិនិងអង្គការសុខភាពពភពលោក COVAX ។ យោងតាមតួលេខជាផ្លូវការ ប្រទេសកូឡំប៊ីកន្លងមកនេះបានធ្វើសម្រេចវ៉ាកសាំង សរុបប្រមាណជា៤៥ ៨៧៩ ៦០៧ ដូសមកហើយជូនពលរដ្ឋរបស់ ខ្លួនប្រឆាំងទៅនឹង ការរីករាលដាលនៃវិរុសកូវីដ។...
ភ្នំពេញ ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នការដាក់ប្រាក់សន្សំតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើងគួរឲ្យកត់សម្គាល់ ខណៈគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៣៧.៣៣ពាន់លានដុល្លារ ទទួលពីអតិថិជន ចំនួន១២.០៥លានគណនី។ ក្នុងសិក្ខាសាលា ស្ដីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ...
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តបេសកកម្មចុះត្រួតពិនិត្យការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សង្កាត់គោកឃ្លាង សង្កាត់គ្រាំងធ្នង់ សង្កាត់គោករកា សង្កាត់បាក់ខែង និងសង្កាត់ជ្រោយចង្វារ ។...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀន ចំនួន ២នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធធានាគារ ម្នាក់ៗ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀនទម្ងន់ជាង...
ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសជាប់ចោទ ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធពាក់ព័ន្ធនឹង អំពើឃាតកម្ម និង ការបំបាំងសាកសព ដោយបានធ្វើសកម្មភាពសម្លាប់ ស្ត្រីចិនម្នាក់...
បរទេស ៖ ទីផភ្នាក់ងារចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីកិច្ចការងារ ថាមពល របស់ប្លុកអ៊ឺរ៉ុបឬ EU បានជួបជុំគ្នា នៅក្នុងប្រទេស Luxembourg កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីអាចធ្វើការផ្លាស់ប្តូរមតិគ្នា ទៅលើបញ្ហាកើនឡើង នៃតម្លៃ ថាមពល និងបញ្ហាមួយចំនួនទៀត។ គួរឲ្យដឹងដែរថា តម្លៃនៃថាមពលបានធ្លាក់ចុះ យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ ទាំង២០១៩និងឆ្នាំ២០២០...
ចាប់ពីការស្នើសុំ រៀបចំដល់ការត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិន តែងតែយកចិត្តទុកដាក់ ព្រមនិងចុះត្រួតពិនិត្យការងារ ជាច្រើនលើក ច្រើនសា ចំពោះរឿងនេះ ។ រៀបចំការប្រកួតកីឡាអូឡាំងពិក រដូវរងារ និងកីឡាប៉ារ៉ាឡាំពិក រដូវរងា ក្រុងប៉េកាំង ឱ្យបានល្អ គឺជារឿងដ៏សំខាន់មួយ របស់បក្សកុម្មុយនិស្តចិន និងប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជំហរកម្ពុជា គឺបង្ហាញរួចមកហើយ តាមរយៈក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធនឹងភាពជាដៃគូ សន្តិសុខត្រីភាគី។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក...