ភ្នំពេញ ៖ ក្នុងនាមជាអតីតយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ លោក យឹម ស៊ីណនបានបង្ហាញការ មិនពេញចិត្ត ចំពោះបុគ្គលមួយចំនួនដែលបានឆ្នៃប្រឌិតរូបភាព របស់ថ្នាក់ដឹកនាំកម្ពុជា លើក្រដាសប្រាក់៣ម៉ឺនរៀលគំរូថ្មី។ លោកថា ការកាត់តនេះ បានធ្វើឲ្យវាប៉ះពាល់ដល់តម្លៃនៃក្រដាសប្រាក់កម្ពុជា ។ តាមបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃ២៥ តុលា នេះ លោក យឹម ស៊ីណនបានបង្ហាញសំណេរថា “ខ្ញុំនៅតែយល់ឃើញថា...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រាប់ឲ្យក្រសួងការបរទេស របស់លោក បណ្ដេញប្រេសិតរបស់ សហរដ្ឋអាមេរិក និងរបស់ប្រទេសលោកខាងលិចចំនួន ៩នាក់ផ្សេងទៀត ដែលធ្វើការទាមទារ ឲ្យដោះលែងលោក Osman Kavala។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Ynet នៅថ្ងៃទី២៤ ខែតុលា...
មូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូង របស់ពួកគេនៅតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា ។ ក្រុងម៉ូស្គូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ តុលានេះ បានអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា លើរបៀបវារៈមួយចំនួន។ សូមរំលឹកថា រដ្ឋសភាបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ក្នុងនោះក៏មានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៤ តុលា នេះ បានព្រមាននិងបង្ហាញក្ដីបារម្ភ ចំពោះជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន ដោយសារភ្លៀងធ្លាក់ចំនួន៣ថ្ងៃ ដែលបណ្ដាលឱ្យទឹកស្ទឹងព្រែកត្នោត មានការហក់ឡើងគួរឲ្យព្រួយបារម្ភ និង ស្ទឹងក្រាំងពន្លៃ ស្ថានភាពគ្រប់គ្រងលែងបាន។ នៅលើគេហទំព័រហ្វេសប៊ុក លោកវ៉ី សំណាង បានសរសេរយ៉ាងដូច្នេះថា «ទឹកភ្លៀងចំនួន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការមជ្ឈិមនៃប្រទេសមីយ៉ានម៉ា ស្តីពីការបង្ការ ត្រួតពិនិត្យ និងព្យាបាល សម្រាប់ជំងឺកូវីដ-១៩ កាលពីថ្ងៃសៅរ៍ បានប្រកាសពន្យារពេលបន្ថែមទៀតនៃការបិទសាលារៀនទូទាំងប្រទេសរហូតដល់ចុងខែតុលានេះ ។ គណៈកម្មាធិការបានឲ្យដឹងថា វិធានការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរៀបចំការបើកសាលារៀនឡើងវិញ ។ ក្រសួងសុខាភិបាលបាននឹងកំពុងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់សិស្សមធ្យមសិក្សា និងវិទ្យាល័យដែលមានអាយុលើសពី១២ឆ្នាំ ចាប់តាំងពីថ្ងៃទី១២ ខែតុលា ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ថា វីរុសបង្កជំងឺកូវីដ-១៩បានក្លាយជាជំងឺរាតត្បាត ដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានសម្លាប់មនុស្សច្រើនជាងមេរោគអេដស៍ទៅទៀតនេះបើយោង តាមគេហទំព័រព័ត៌មានជាតិ ។ វិធីសាស្រ្តដំបូងរបស់រដ្ឋាភិបាលអាមេរិក ចំពោះមេរោគអេដស៍ និងមេរោគបង្កជំងឺកូវីដ-១៩ គឺជា “ ការបដិសេធ និងការព្រងើយកណ្តើយ” ។ នៅគ្រាដែលជំងឺអេដស៍ បានរាលដាលពាសពេញសហគមន៍នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ១៩៨០រដ្ឋាភិបាលសហព័ន្ធ បានមើលឃើញវិធីផ្សេង...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃទី២៤ ខែតុលានេះ បានចេញនូវសេចក្តីជូនដំណឹង ដល់ពលរដ្ឋរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ថែទាំកុមារតូចៗពីការប្រឈមការលិចលង់ គ្រប់ពេលវេលា ខណៈកម្រិតទឹកស្ទឹងព្រែកត្នោត បានកើនឡើងខ្ពស់ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលរំលងអាទ្រាត្រ ចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន៣៨នាក់ (ប្រុស២៩នាក់) ដែលត្រូវបានមេខ្យល់ នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់តាមព្រៃរបៀង អោយបានត្រឡប់មកកម្ពុជាវិញ នៅព្រលឹមថ្ងៃទី២៤...