ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ញើញចូលរួម កិច្ចប្រជុំពេញអង្គរដ្ឋសភា ដោយផ្ទាល់ នៅព្រឹកនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ តុលានេះ បានអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា លើរបៀបវារៈមួយចំនួន។

សូមរំលឹកថា រដ្ឋសភាបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ក្នុងនោះក៏មានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិផងដែរ។ 

ផ្ទាំងពាណិជ្ជកម្ម

សម័យប្រជុំនៅព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភា។

To Top
×