បរទេស៖ ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក បានសន្យាថានឹងគាំទ្រជនជាតិភាគតិចវៀតណាម នៅក្នុងប្រទេសកម្ពុជាឲ្យឆាប់មានអត្តសញ្ញាណស្របច្បាប់ ខណៈដែលពួកគេមិនមែន ជាពលរដ្ឋដែលបានចុះបញ្ជី នៅក្នុងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងអំឡុងពេលជំនួបកាលពីថ្ងៃពុធជាមួយមន្ត្រីនៅស្ថានទូតវៀតណាម និងអ្នកតំណាងធុរកិច្ច និងសហគមន៍វៀតណាមនៅកម្ពុជា លោក ង្វៀន សួនហ្វុក បាននិយាយថា «គ្មានសហគមន៍ណាដែលជួបប្រទះការលំបាកច្រើនដូចជនជាតិវៀតណាមនៅកម្ពុជាទេ»។ លោកថា វាគឺដោយសារតែ «ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់» របស់ពួកគេ ហើយពួកគេភាគច្រើនមិនមានឯកសារអត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ លោក ហ្វុក បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជានៅថ្ងៃទី២១-២២ ខែធ្នូ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានប្រាប់អង្គប្រជុំថា សហគមន៍ជនជាតិដើមភាគតិចវៀតណាម កំពុងជួបការលំបាកកាន់តែខ្លាំង ដោយសារផែនការផ្លាស់ប្តូរទីលំនៅរបស់ពួកគេដោយរដ្ឋាភិបាលកម្ពុជា។ កាលពីដើមឆ្នាំនេះ កម្ពុជាបានប្រកាសផែនការរុះរើ ឬផ្លាស់ប្តូរផ្ទះបណ្តែតទឹក កន្លែងចិញ្ចឹមត្រី និងកន្លែងដាក់ទូក ឬសំណង់ខុសច្បាប់និងសំណង់ផ្សេងៗនៅតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ មូលហេតុនៃការផ្លាស់ប្តូរទីតាំងនេះគឺដោយសារតែអ្នកភូមិបណ្តែតទឹក ធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាត»។ ការសម្រេចចិត្តនេះ ធ្វើឱ្យប៉ះពាល់ដល់ជនជាតិវៀតណាមរាប់ពាន់នាក់ ដោយសារពួកគេភាគច្រើនមិនមានសិទ្ធិទទួលបានគោលនយោបាយតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដោយសារពួកគេមិនត្រូវបានទទួលស្គាល់ថាជាពលរដ្ឋខ្មែរ ឬជាពលរដ្ឋវៀតណាម។ លោក ស៊ីម បានស្នើឲ្យប្រមុខរដ្ឋវៀតណាម ស្នើរដ្ឋាភិបាលកម្ពុជា ឆាប់ចេញឯកសារផ្លូវការស្តីពីសិទ្ធិជនជាតិវៀតណាម ដែលបានចុះឈ្មោះជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការសម្រេចចិត្តទទួលស្គាល់ពួកគេជាជនបរទេស និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេ។ លោកក៏ស្នើឲ្យមេដឹកនាំវៀតណាម ស្នើអាជ្ញាធរកម្ពុជា សម្រួលដំណើរការ និងនីតិវិធីចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចជនបរទេសក្នុងប្រភេទអន្តោប្រវេសន៍។ លោក ង្វៀន សួនហ្វុក បាននិយាយថា លោកនឹងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសហគមន៍ជនជាតិភាគតិចវៀតណាមនៅកម្ពុជាមានឋានៈស្របច្បាប់ និងដោះស្រាយក្នុងពេលឆាប់ៗនេះ។ លោក ង្វៀន ក៏បានអំពាវនាវឱ្យពួកគេ “គោរពតាមច្បាប់នៃប្រទេសម្ចាស់ផ្ទះ ថែរក្សាអាជីវកម្មរបស់ពួកគេ និងធ្វើជាគំរូ”។ លោកបន្តថា «ស្ថានទូតត្រូវតែផ្តល់ដំបូន្មានភ្លាមៗដល់ប្រជាជនដែលមានដើមកំណើតវៀតណាមអំពីបទប្បញ្ញត្តិទាក់ទងនឹងបញ្ហាជាប់ព្រំដែន និងបញ្ហាព្រំដែន”។ បើយោងតាមសមាគមខ្មែរ-វៀតណាម គឺបច្ចុប្បន្នមានជនជាតិវៀតណាមចំនួន ៣ ម៉ឺននាក់នៅភ្នំពេញ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត តាមលទ្ធផលតេស្ត PCRនាក់ទៀត ខណៈជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ ដោយមិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១២០ ៤៤០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨៤៥នាក់ និងអ្នកស្លាប់ចំនួន ៣...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកាកំបាំងមុខ និង បានសម្រេច តម្កល់ទោស លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង លោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឲ្យអាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យនាំក្មេងពីអាយុ១២-១៨ឆ្នាំទៅ ចាក់វ៉ាក់សាំងកូវីដដូសទី៣ ចាប់ពីថ្ងៃ៣ មករា ទៅ ក្រោយបានចាក់ដូសទី១ និងដូសទី២ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ៕
ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើន លើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែម ក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការនាំចូលនូវមាស៊ីនអេធីមអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានកាត់បន្ថយពេលវេលារង់ចាំ ពាក់កណ្តាលមកត្រឹម ៣ខែ សម្រាប់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹង មេរោគអូមីក្រុង ឆ្លងបន្ថែមទៀត ដែលបានបង្ខំឱ្យមាន ការរឹតបន្តឹងជាសកល។ ប្រទេសអាស៊ីអាគ្នេយ៍ចូលរួមជាមួយអង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង និងថៃ ក្នុងចំណោមបញ្ជីប្រទេសដែលកំពុងកើនឡើង ដែលកាត់បន្ថយចន្លោះពេល សម្រាប់ការចាក់ដូសជំរុញ ខណៈដែលពួកគេព្យាយាមទប់ទល់នឹងការកើនឡើងនៃការឆ្លងថ្មី។ អ្នកនាំពាក្យប្រធានាធិបតីស្តីទី...
បរទេស៖ ការស៊ើបអង្កេតរបស់មូលនិធិ Thomson Reuters បានរកឃើញថា អ្នកទោសនៅក្នុងប្រទេសថៃកំពុងត្រូវបានបង្ខំឱ្យធ្វើសំណាញ់បង់ត្រី ឱ្យក្រុមហ៊ុនឯកជន ក្រោមការគំរាមកំហែង ការដាក់ទណ្ឌកម្ម រួមទាំងការវាយដំ និងការពន្យារពេលនៃការចេញពីពន្ធនាគារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ពន្ធនាគារនៅជុំវិញប្រទេសថៃ កំពុងប្រើប្រាស់អ្នកទោសដើម្បីបំពេញកិច្ចសន្យាដែលមានតម្លៃខ្ពស់ជាមួយក្រុមហ៊ុនផលិតរបស់ថៃ រួមទាំងសំណាញ់ដែលនាំចេញទៅសហរដ្ឋអាមេរិកផងដែរ, នេះបើយោងតាមឯកសារដែលទទួលបានក្រោមច្បាប់សេរីភាពព័ត៌មាន...
ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្រេចជ្រើសតាំងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជនបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន ។ មកដល់ពេលនេះ...
ភ្នំពេញ ៖ អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ នេះបើយោងតាមការផ្សាយ របស់ផេកទូរទស្សន៍ជាតិកម្ពុជា៕