ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា តួនាទីវិស័យដឹកជញ្ជូន គឺជំរុញកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រក្រី។ ក្នុងឱកាសចូលរួមសន្និសីទ ដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមសាព័ត៌មាន កម្ពុជា-ចិន បានសោកស្តាយយ៉ាងខ្លាំង មិនគួរអ្នកដឹកនាំថតបទចម្រៀងកាយវិការដោយបង្កប់ភាពល្ងង់ខ្លៅ ចង់ឱ្យបរទេសស្គាល់ខ្មែរ តាមរបៀបចុងការណុង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ ខ្មែរជាប់ចំណាត់ថ្នាក់ស្នាមញញឹម ល្បីពេញពិភពលោក។...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រុមគ្រូពេទ្យ និងប្រជាជនទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ ១៩ «ដូសជំរុញ» របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជោគជ័យ ដើម្បីរួមគ្នាឈានឆ្ពោះ ទៅបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ...
បរទេស៖ កងកម្លាំងសន្តិសុខ នៃប្រទេសតួកគី កាលពីព្រឹកថ្ងៃសុក្របានបើកបេសកកម្ម ស្វែករកក្រុមជនភេវរករ ដែលមានចំនួនប្រមាណជា១២៦នាក់ ដែលបានរៀបចំផែនការ ដើម្បីវាយប្រហារភេវរកម្មមកលើប្រទេសរបស់ខ្លួន។ ការប្រកាសបញ្ជាចេញពី ព្រះរាជអជ្ញានៃរដ្ឋធានីក្រុងអ៊ីស្តង់ប៊ូល បានអនុញ្ញាតិឲ្យក្រុមអង្គភាពប៉ូលីស បង្ក្រាបភេវរកម្មដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅតាមបណ្តាខេត្តចំនួន១៦ ដើម្បីស្វែងរកក្រុមជនសង្ស័យទាំងនោះ។ ក្រុមភេវរកម្មដែលជនសង្ស័យទាំងនោះ ត្រូវបានគេដឹងដែរថា គឺបានទទួលការហ្វឹកហាត់អាវុធ បានយ៉ាងល្អព្រមទាំង ការហ្វឹកហាត់ពីរបៀបរៀបចំផែនការក្នុង ការវាយប្រហារផងដែរ។ យោងតាមការបញ្ជាក់ របស់ប្រភពព័ត៌មានក្នុងស្រុក...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក នៅក្នុងសមុទ្រជប៉ុន នាថ្ងៃសុក្រនេះ និងបានអនុវត្តពីវិធីប្រតិបត្តិការរួមគ្នា និងកម្ទេចគ្រាប់មីនបណ្ដែតរបស់សត្រូវ ដោយការបាញ់កាំភ្លើងធំ។ ល្បែងសង្គ្រាមនេះ គឺជាផ្នែកនៃសហប្រតិបត្តិការជើងទឹក រវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានិងចូលរួមដោយនាវាចម្បាំង និងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិក របស់រុស្ស៊ី រួមមានទាំងនាវាបោសសម្អាតមីន និងនាវាមុជទឹកមួយគ្រឿង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងមូស្គូនិងប៉េកាំង បានបង្កើតចំណងយោធានិងការទូត កាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព ជាមួយលោកខាងលិច បានធ្លាក់ចុះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាពិឃាតចិន២គ្រឿង នាវាមុជទឹក១គ្រឿង និងនាវាចម្បាំង២គ្រឿង គឺស្ថិតក្នុងចំណោមនាវា ដែលទីក្រុងប៉េកាំងបញ្ជូន ទៅចូលរួមក្នុងសមយុទ្ធនោះ និងបានបន្ថែមថា នាវាទាំងនោះ បានបោះយុទ្ធការនៅក្នុង តំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ...
ភ្នំពេញ ៖ កម្លាំងនគរបាល នៃ អធិដ្ឋាននគរបាលខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស- ស្រីចំនួន នាក់ ក្នុងនោះមានស្រី ចំនួន ២ ដែលសង្ស័យជាមុខសញ្ញាប្រើប្រាស់ និង ជួញដូរគ្រឿងញៀន និង រឹបអូសបានថ្នាំងញៀន...
បរទេស៖ មន្ត្រីសហភាពអឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីវិលត្រឡប់ ធ្វើកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោក ជុំវិញកម្មវិធីនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ ហើយក្រុមចរចាថ្មី របស់អ៊ីរ៉ង់ ចង់ធ្វើការពិភាក្សាពីអត្ថបទ ដែលត្រូវដាក់ចេញ នៅពេលជួបជាមួយ សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល នាពេលពីរបីសប្ដាហ៍ទៀត។ ប្រធានផ្នែកនយោបាយ សហភាពអឺរ៉ុប លោក Enrique...
បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ អាចនឹងបង្កើនទ្វេដង នូវចំនួនការបង្កើត អគ្គិសនីដុតធ្យូងថ្មី ដែលខ្លួនដំឡើងនៅត្រឹមឆ្នាំ២០៣០ ក្រោមសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ថាមពល ដែលដាក់ឲ្យនាយករដ្ឋមន្ត្រី ធ្វើការអនុម័ត នៅក្នុងសប្ដាហ៍នេះ។ ផែនការព្រាងនោះធ្វើការធានាថា ប្រទេសវៀតណាម នឹងក្លាយជាមានការពឹងផ្អែកខ្លាំងឡើងលើធ្យូងថ្មី ដើម្បីផ្តល់ថាមពលដល់ សេដ្ឋកិច្ចរីកចម្រើនយ៉ាងរហ័សរបស់ខ្លួន ស្របពេលដែលអ្នកហិរញ្ញវត្ថុនិងអ្នកធានារ៉ាប់រង បដិសេធមិនគាំទ្រដល់គម្រោងថ្មីនោះ ព្រោះតែឥទ្ធិពលបម្រែបម្រួលអាកាសធាតុដ៏ធំពីឥន្ធនៈ។ យោងតាមសេចក្តីចម្លងនៃផែនការឈ្មោះ គម្រោងអភិវឌ្ឍន៍ថាមពល៨...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ស្របពេលរដ្ឋាភិបាលលោក ប្រឈមមុខនឹងសម្ពាធពីពិភពលោក ឲ្យចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ លោក Scott Morrison តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយថា លោកមិនប្រាកដចិត្តថា លោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនាថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២...