ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយ គ្រឿងញៀន-ប្រុស-ស្រី៥នាក់ និងដកហូតគ្រឿងញៀន ៣៨កព្ចាប់ នៅភ្នំពេញ

ភ្នំពេញ ៖ កម្លាំងនគរបាល នៃ អធិដ្ឋាននគរបាលខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស- ស្រីចំនួន នាក់ ក្នុងនោះមានស្រី ចំនួន ២ ដែលសង្ស័យជាមុខសញ្ញាប្រើប្រាស់ និង ជួញដូរគ្រឿងញៀន និង រឹបអូសបានថ្នាំងញៀន ចំនួន ៣៨ កញ្ចប់ តូចធំ ពីពួកគេ
ប្រព្រឹត្ត នៅចំណុចផ្ទះ បន្ទប់ជួល ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌចំការមនបានអោយដឹងថា ជនសង្ស័យ ប្រុស-ស្រីទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន ខាងលើ មានឈ្មោះ:

ទី១-ឈ្មោះ ម៉ក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ ៥ ក្រុម ៣២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ , ទី២-ឈ្មោះ ជា សុផានី ភេទ ស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ក់ សីហា (ជាគូរស្នេហ៍នឹងគ្នា), ទី ៣-ឈ្មោះ យ៉ាន់ ចន ភេទស្រី អាយុ៤២ ឆ្នាំ, ទី ៤-ឈ្មោះ សន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ, និង ទី ៥-ឈ្មោះ វិត មករា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ។

ចំណែកឯ វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានពីពួកគេ រួមមាន ៖ ថ្នាំញៀន ចំនួន៣៨កញ្ចប់តូចធំ និង ជញ្ជីងថ្លឹង១ គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធផ្សេងៗទៀត។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរចម្លើយ និង រៀបចំឯកសារច្បាប់ ដើម្បី បព្ចូានទៅកាន់ តុលាការរាជធានីភ្នំពេញ ចាត់តាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top