បរទេស៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអឺរ៉ុប បានបង្ហាញគោលជំហរតឹងរឹងចំពោះអ៊ីរ៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ ដោយមន្ត្រីអាមេរិកនិយាយថា ពួកគេនឹងពិចារណា គ្រប់ជម្រើសទាំងអស់ ប្រសិនបើទីក្រុងតេអេរ៉ង់ បរាជ័យ ក្នុងការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ឡើងវិញ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការធ្វើចំណាត់ការ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយ ជាមួយលោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល...
បរទេស៖ នៅក្នុងព្រឹត្តិបត្រ កាលពីថ្ងៃពុធ អំពីការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ នៅទីក្រុងកាប៊ុល កងទ័ពអាកាសអាមេរិក (USAF) បានបង្ហាញព័ត៌មានលម្អិតថ្មីៗ ជាច្រើនអំពីប្រតិបត្តិការនេះ រួមទាំងក្រុមអាកាសយានិក បានរារាំងផែនការ ប្លន់យន្តហោះពាណិជ្ជកម្មមួយ ដោយអ្នកជម្លៀសមួយចំនួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អត្ថបទស្តីអំពីរបៀបដែលអាកាសយានិកជួយរៀបចំសម្រាប់ប្រតិបត្តិការជម្លៀសមនុស្ស...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងប៉ះទង្គិចជាមួយ រថយន្តសាំងយ៉ុង នៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៤ តុលា នេះឱ្យដឹងថា «ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាង...
ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។ ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។...
ក្រុមហ៊ុន Httpool ដែលតំណាងឱ្យក្រុមហ៊ុន Spotify សម្រាប់ការលក់ការផ្សាយពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា កំពុងផ្តល់ជូនក្រុមហ៊ុនកម្ពុជា និងបុគ្គលផ្សេងៗ នូវគន្លឹះអំពីរបៀបបង្កើនឱកាសធ្វើទីផ្សារ នៅលើសេវាជាវការផ្សាយផ្ទាល់តន្ត្រី ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។ លោក Shuhel Pistawala នាយកដៃគូរបស់ក្រុមហ៊ុន Httpool ប្រចាំប្រទេសកម្ពុជា និងឡាវ ពន្យល់ថា អ្នកផ្សាយពាណិជ្ជកម្មអាចទាញយកប្រយោជន៍ នៃការផ្សាយពាណិជ្ជកម្មជាផ្ទាំងរូបភាព បញ្ជីតន្ត្រី(playlist)ដែលបានឧបត្ថម្ភ និងឧបករណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះអ្នកវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលកម្ពុជា មានសុខសន្តិភាព។ ក្នុងឱកាសអនុញ្ញតឲ្យ សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា «ស្វាគមន៍យ៉ាងកក់ក្តៅ...
បច្ចុប្បន្នភាព ពួកឧទ្ទាមតាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន បានឈ្នះសង្គ្រាម និងបានចូលកាន់កាប់ប្រទេសនេះទាំងស្រុង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ និងបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ កាលពីដើមខែកញ្ញា ឆ្នាំដដែលនេះ ។ មានអាយុជិត២ខែកន្លងមកហើយ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ នៅមិនទាន់ទទួលបានការគាំទ្រ និងទទួលស្គាល់ទូលំទូលាយជាលក្ខណៈអន្តរជាតិនៅឡើយទេ ដែលនាំអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការលើឆាកអន្តរជាតិ ។ រហូតមកដល់ពេលនេះ មានតែប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងទួរគីប៉ុណ្ណោះ...
ភ្នំពេញ៖ គណៈកម្មការផ្សារមួយចំនួន នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាត ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឲ្យចូល ខណៈអាជីវករវិញ បើមិនមានកាតចាក់វ៉ាក់សាំង គឺមិនអនុញ្ញាត ឲ្យបើកតូបលក់ដូរតែម្តង។ លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានអោយដឹងនៅថ្ងៃទី១៤ តុលានេះថា អនុវត្តតាមសេចក្ដីណែនាំ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមការងារមួយរបស់ WHO ដែលត្រូវបានបង្កើតឡើង នឹងក្លាយទៅជា ឱកាសចុងក្រោយ របស់ពិភព លោក ដើម្បីស្វែងរកឲ្យឃើញ នូវការពិត ពីក្រោយការ រីករាលដាល នៃវិរុសកូវីដ ។ ការបញ្ជាក់ដែលត្រូវបានធ្វើឡើង ដោយអង្គការ...