ព័ត៌មានជាតិ

ករណីរថភ្លេីងបុករថយន្ដ នៅស្រុកព្រៃនប់ ត្រូវ​បានដោះស្រាយបញ្ចប់រួចរាល់

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឲ្យដឹងថា​ ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងប៉ះទង្គិចជាមួយ រថយន្តសាំងយ៉ុង​ នៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​ បានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រសួងសាធារណការ​ នាថ្ងៃទី១៤​ តុលា​ នេះឱ្យដឹងថា​ «ករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ»។

សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top