ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងអំពីឥទ្ធិពល ផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ជាពិសេស ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីចៀសផុតពី គ្រោះមហន្តរាយផ្សេងៗ។ តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...
ប៉េកាំង៖ កងកម្លាំងយោធា នៃប្រទេសចិនកាលពីថ្ងៃចន្ទ បានអះអាងថា ខ្លួនពិតជាបានធ្វើសមយុទ្ធយោធា ឈុតតូចមួយមែននៅលើ ឆ្នេរសមុទ្រនៃខេត្តមួយ ដែលមានទីតាំង ទល់មុខទៅនឹងកោះតៃវ៉ាន់ ប៉ុន្តែបញ្ជាក់ថា មិនមានគោលដៅឬផ្តោតទៅលើ បញ្ហាតានតឹងរវាងគ្នា ជាមួយនឹងកោះនេះនោះទេ។ កោះតៃវ៉ាន់ដែលតែងតែ បានហៅខ្លួនឯងថា កោះឯករាជ្យពីឥទ្ធិពល របស់ចិននោះតែងតែបានធ្វើការ ទិះតៀនជារឿយៗទៅលើប្រទេសចិនថា បានធ្វើការបង្កើនកម្លាំងយោធា ដើម្បីដាក់សំពាធមកលើ ដែនអធិបតេយ្យភាពរបស់ខ្លួន ដោយក្នុងនោះមានទាំងការហោះហើរ...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនយល់ស្របនឹងការថ្លែង របស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Fumio Kishida ដែលថា អធិបតេយ្យភាពរបស់ប្រទេសជប៉ុន លាតសន្ធឹងដល់ក្រុមកោះ ដែលតូក្យូហៅថា ទឹកដីភាគខាងជើង និងនិយាយថា ក្រុមកោះទាំងនោះ ស្ថិតក្នុងផ្នែកនៃប្រទេសរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងនិងប្រទេសដៃគូ គឺមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង ដើម្បីកាត់ផ្តាច់ការចម្លង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះ លើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃ១២ តុលា ។ ការឧបត្ថម្ភនេះ...
បរទេស៖ នៅមុនជំនួបកំពូលមួយផ្សេងទៀត រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នាថ្ងៃអង្គារនេះ សហភាពអឺរ៉ុប មានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្ម ផ្តោតលើមន្ត្រីអនុវត្តច្បាប់៨រូប សម្រាប់ការអនុវត្តតាមច្បាប់រុស្ស៊ី នៅលើទឹកដីនៃតំបន់គ្រីមា។ ទីប្រឹក្សាអឺរ៉ុប ដែលគ្រប់គ្រងលើទិសដៅនយោបាយ នៃសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីសន្តិសុខ សម្រាប់ការគាំទ្រ គោលនយោបាយរុស្ស៊ី ដែលគម្រាមកំហែង ដល់អធិបតេយ្យភាព...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមការបើកពិធីពិព័រណ៍ អាវុធមួយ នៅក្នុងទីក្រុងព្យុងយ៉ាង មានតាំងបង្ហាញមីស៊ីល សមត្ថភាពនុយក្លេអ៊ែ ហើយលោកបានថ្លែងរិះគន់ សហរដ្ឋអាមេរិក សម្រាប់ការបន្ត មានអស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។ រូបភាពចេញផ្សាយ លើកាសែតកូរ៉េខាងជើង Rodong Sinmun បានបង្ហាញឲ្យឃើញលោក គីម ជុងអ៊ុន...
ភ្នំពេញ ៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹងថា ចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ រហូតដល់កម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុង។ នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិន ចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹង ការបើកបនល្បែងស៊ីសង ដោយគ្មានការអនុញ្ញាត និងដកហូត បានវត្ថុតាងបានមួយចំនួនទៀត ។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យចិន ខាងលើ ត្រូវបាន...