ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ ក្នុងបរិបទកូវីដ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង និងប្រទេសជាដៃគូ គឺមានសារៈសំខាន់ណាស់ (Video)

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងនិងប្រទេសដៃគូ គឺមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង ដើម្បីកាត់ផ្តាច់ការចម្លង។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជា
សាកល កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសជាដៃគូ គឺមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង ដើម្បីកាត់ផ្តាច់ការចម្លង» ។

សូមបញ្ជាក់ថា ចាប់តាំងកម្ពុជាផ្ទុះនៅការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រទេសជាមិត្តជាច្រើន បានជួយឧបត្ថមទាំងផ្នែកវិជ្ជសាស្រ្ត សម្ភារៈបរិក្ខាពេទ្យ ជាពិសេសវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះចិនឈរលំដាប់ទី១ ក្នុងការផ្ដល់ជំនួយទាំងនេះ៕

To Top