ភ្នំពេញ៖ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួន...
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ទៀន សុភ័ណ្ឌវង្ស នាយសេនាធិការរង កងទ័ពជើងគោក នាយការិយាល័យការពារព្រំដែន បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងការពារព្រំដែនលេខ៦០១ ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្តាល សម្រាប់ជួយដល់ការបំពេញការងាររបស់អង្គភាព ក៏ដូចជាដើម្បីជាការចូលរួមប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។...
បរទេស៖កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសអ៊ីរ៉ង់បានធ្វើការបដិសេធនូវការអំពាវនាវរបស់អាមេរិកក្នុងការស្នើសុំឲ្យមានក្រុមអ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អ៊ីរ៉ង់បានលើកឡើងថាអាមេរិកគឺមិនបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ឡើយដែលអ៊ីរ៉ង់ធ្លាប់បានទាមទារដែលចង់ឲ្យមានការថ្កោលទោសទៅលើសកម្មភាព វាយប្រហារកន្លងមក មកលើទីតាំងមួយនេះ។ លោក Mohammad Eslami ប្រធានទីភ្នាក់ងារអាតូមិករបស់អ៊ីរ៉ង់ AEOI នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក នៅក្នុងទីក្រុងមូស្គូបានបញ្ជាក់បែបនេះថាប្រទេសមួយចំនួនដែលបានធ្វើការវាយប្រហារមកលើទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់បែរជាមិន ត្រូវបានថ្កោលទោសដូចនេះអាមេរិកគ្មានសិទ្ធអ្វីសូម្បីតែបញ្ចេញមតិឬស្នើសុំ ធ្វើការអង្កេតការណ៍បែបនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ចូលប្រទេសក្រូអាតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ដោយអនុញ្ញាតពលរដ្ឋប្រទេសនេះ ឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក បានរហូតដល់ទៅ៩០ថ្ងៃ ដោយមិនចាំបាច់មានឯកសារធ្វើដំណើរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិក បាននិយាយប្រាប់ថា ចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូទៅ ប្រព័ន្ធអេឡិកត្រូនិក សម្រាប់ការអនុញ្ញាតការធ្វើដំណើរ នឹងត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីអនុញ្ញាតឲ្យប្រជាជនក្រូអាតចូលទៅក្នុងសហរដ្ឋអាមេរិក សម្រាប់ជំនួញឬក៏ការធ្វើដំណើរកំសាន្ត បានរហូតដល់ទៅ៣ខែ។ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិកបាននិយាយដច្នេះថា “ការកំណត់ឲ្យប្រទេសក្រូអាតចូលរួមក្នុងកម្មវិធី VWP...
បរទេស៖ បើយោងតាមប៉ូលីសបាងកក គឺថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ នឹងបន្ត ប៉ុន្តែនឹងថយចុះក្នុងពេលដែលក្រុមអ្នកតវ៉ាទាំងនោះ ប្រឈមមុខនឹងវិធានការច្បាប់តឹងរ៉ឹង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tavichai ស្នងការរងនៃស្នងការដ្ឋានប៉ូលីសក្រុងបាងកក បាននិយាយនៅថ្ងៃពុធនេះថា ក្រុម Thalu Fah...
កំពង់ចាម ៖ អភិបាលខេត្តខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការពន្យល់បញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យពួកគាត់ស្គាល់តម្លៃនៃសមិទ្ធផលរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់មានស្មារតី ចូលរួម ជួយថែទាំនូវសមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍក្នុងមូលដ្ឋាន ប្រើប្រាស់បានយូរអង្វែង ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេលបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល តាម zoom របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់...
ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៩ខែ កញ្ញា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ វីរៈសេនីយ៍ ស្នងការរង និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បង្ហាញការសោកស្ដាយ ក្រោយទទួលព័ត៌មានថា សេចក្តីស្នើច្បាប់ មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ «H.R 4686» ត្រូវបានសភា ជាន់ទាបរបស់ អាមេរិក អនុម័ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។...
បរទេស ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ Anupong Paojinda បាននិយាយនៅថ្ងៃពុធថា ទីភ្នាក់ងាររដ្ឋាភិបាល មានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើន ហើយវាមិនទំនងជាឈានដល់ កម្រិតមហន្តរាយ ដូចកាលពីឆ្នាំ ២០១១ ឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១...