វ៉ាស៊ីនតោន៖ បណ្តាញសារព័ត៌មានជាច្រើនបានរាយការណ៍ឲ្យដឹងថា បេសកជនពិសេសអាមេរិកប្រចាំប្រទេសហៃទីលោក Daniel Foote បានលាលែងពីតំណែង ដោយសារការសម្រេចចិត្ត“ អមនុស្សធម៌” របស់រដ្ឋបាលលោក បៃដិន ក្នុងការនិរទេសជនជាតិហៃទីរាប់ពាន់នាក់ ដែលព្យាយាមចូលប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថាលោក Foote បានដាក់លិខិតលាលែងពីតំណែងរបស់លោក ទៅរដ្ឋលេខាធិការ Antony Blinken កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោក Foote...
ហៃរៀ៖ រដ្ឋាភិបាលហ្សីមបាវ៉េ បានរិះគន់ស្ថានទូតអាមេរិក នៅទីក្រុងហារៀថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស និងប្រើមធ្យោបាយមិនស្របតាមច្បាប់ ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅមុននេះស្ថានទូត បានសួរនៅលើបណ្តាញសង្គមនៅពេលដែលហ្សីមបាវ៉េ នឹងរៀបចំការបោះឆ្នោត ដោយថា មនុស្សជាច្រើនត្រូវបានបាត់មុខ ដោយខ្វះការតំណាងនៅក្នុងសភា។ ប្រភពបានអះអាងថា ហ្សីមបាវ៉េ អាចដើរតាមគន្លងប្រទេសដទៃទៀតក្នុងតំបន់ និងកន្លែងផ្សេងទៀត ដែលបានរៀបចំការបោះឆ្នោតក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលហ្សីមបាវ៉េ លោក Nick...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២២នាក់ទៀតកាលពីថ្ងៃ២៣ កញ្ញា ដែលចំនួននេះមានការហក់ឡើងខ្ពស់វិញ ក្រោយហាក់ស្ងប់ស្ងាត់ជាងមួយខែមកនេះ ។ ជាងមួយខែមកនេះ អ្នកឆ្លងថ្មីមានប្រហែលពីជាង៣០០ទៅ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែការឆ្លងថ្មីជាង៨០០នាក់នេះ បន្ទាប់ពីពិធីកាន់បិណ្ឌ៣ថ្ងៃមកនេះ ។ ក្នុងរយៈពេល៣ថ្ងៃ នៃការកាន់បិណ្ឌរបស់ខ្មែរ គឺឃើញថា នៅតាមវត្ត២ក្នុងរាជធានីភ្នំពេញ មានឆ្លងជាច្រើនករណី ក្នុងនោះកម្មករក៏មានឆ្លងផងដែរ ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនាថ្ងៃ២៤ កញ្ញា បានឲ្យដឹងថា...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៥០៤ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៨២,៨៦០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីនេះមាន ១,២១៨ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៣ករណីនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១៣ ករណី ត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីសរុបចំនួន ១,១២០ ករណី បច្ចុប្បន្នត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យដោយ...
អាឌីស អាបាបា៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសអាហ្វ្រិក ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៨១,២ លានដូស។ អាហ្វ្រិក CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពឯកទេសនៃសហភាពអាហ្វ្រិកបានឲ្យដឹងថាប្រហែល ៤.០៦ ភាគរយនៃប្រជាជននៅទ្វីបអាហ្វ្រិក ត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងពេញលេញ។ អាហ្វ្រិក CDC បានឲ្យដឹងទៀតថា ប្រហែល...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ទោះបីកម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនជិត១០០%ក៏ដោយ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើង ។ គិតត្រឹមថ្ងៃទី២៣ កញ្ញា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស...
វ៉ាស៊ីនតោន៖ រដ្ឋលេខាធិការសេតវិមានលោកស្រី ជេន សាគី បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន កំពុងរៀបចំសម្រាប់ការបិទរដ្ឋាភិបាល ដែលអាចធ្វើទៅបាន ក្នុងករណីដែលថវិកា បច្ចុប្បន្នអស់នៅថ្ងៃទី៣០ ខែកញ្ញា។ លោកស្រី សាគី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយ ដោយសំដៅទៅការិយាល័យគ្រប់គ្រង និងថវិកា (OMB) ថា“ វាស្របជាមួយនឹងការ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះអន្តរកម្មផ្លូវការ រវាងប្រទេសណាមួយ និងតំបន់តៃវ៉ាន់ ហើយបដិសេធយ៉ាងដាច់ខាត ចំពោះការចូលជាសមាជិកតៃវ៉ាន់ ទៅនឹងកិច្ចព្រមព្រៀង ឬអង្គការណាមួយ ដែលមានលក្ខណៈផ្លូវការ។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយអំពី ការប្រកាសរបស់តៃវ៉ាន់ អំពីការដាក់ពាក្យចូលរួម ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនលោក Qin Gang បានឲ្យដឹងថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការចាប់ផ្តើមកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពតានតឹងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃ ការគោរពគ្នាទៅវិញទៅមក។ លោក Qin បានឆ្លើយតបទៅនឹងសំណួរបន្ទាប់ពី ថ្លែងសុន្ទរកថានៅឯសេតវិមានថា “យើងនឹងបន្តធ្វើការ ជាមួយភាគីអាមេរិក ដរាបណាមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ។ ការសន្ទនានិម្មិតដែលធ្វើឡើងរួមគ្នា ដោយមជ្ឈមណ្ឌលខាទ័រ...
(ភ្នំពេញ) ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១៖ សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដដែលមានតម្លៃបំផុតពុំមានអ្វីកាត់ថ្លៃបានឡើយ…ទាំងសុខភាពរាងកាយក៏សំខាន់…សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់…! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អលើស…អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…ខណៈដែល Galaxy Buds2 ឆ្លាតវៃ…ទាន់សម័យ និងនាំលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក…! Galaxy Watch4 និង Galaxy...