ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះបានណែនាំដល់ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យស្របទៅតាមបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខ ក្នុងកិច្ចការងារទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ការតែងតាំងមន្ត្រីរដ្ឋបាល...
ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សsព្វផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao លើកឡើងថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ។គាត់ត្រូវបានតែងតាំងជាបេក្ខជនដោយក្រុមនៃគណបក្សកាន់អំណាច PDP-Laban ។ ក្រៅពីអាជីពដ៏ត្រចះត្រចង់ ក្នុងនាមជាអ្នកប្រដាល់ លោក Manny Pacquiao អាយុ៤២ឆ្នាំគឺជាសមាជិកព្រឹទ្ធសភានៅក្នុងសភាហ្វីលីពីន ។...
ហាវ៉ាណា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សsព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា កាលពីថ្ងៃច័ន្ទទី ២០ ខែកញ្ញា ប្រទេសគុយបា បានយល់ព្រមដើម្បីផ្តល់ឱ្យប្រទេសវៀតណាម នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកចំនួន ១០លាន ដូសដែលប្រទេសអាស៊ីបានផ្តល់ការយល់ព្រមជាបន្ទាន់ ។ រដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង២ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី...
ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ – សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀន ចំនួន៤៨ នៅកម្ពុជា បានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការ របស់ក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់ អំពីការលើកកម្ពស់...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១.៩៣២នាក់ គិតក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤.១៩២.៦៩៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១៦៦នាក់កើនដល់១៤០.៦៣៤នាក់ ។ យោងតាមក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៦.៧៩៩នាក់បានចាកចេញពីមន្ទីរពេទ្យ...
ភ្នំពេញ ៖ សហភាពការងារកម្ពុជា ហៅកាត់ថា CLC បានបង្ហាញថា កិច្ចប្រជុំនៅថ្ងៃចុងក្រោយដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខ ពោរនឹងត្រូវធ្វើឲ្យបានមុនថ្ងៃភ្ជុំធំ។ CLC បន្តថា ការកំណត់យកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនោះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី ។ យោងតាមលិខិតរបស់លោក ញឹម ពិសាល នៅថ្ងៃ២១ កញ្ញានេះ បានឲ្យដឹងថា លោក សេង សារី ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យមានជ័យ...
ភ្នំពេញ ៖ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំ អាស៊ាន ប្រកាសឱ្យដឹងមុននេះបន្តិចថា ក្នុងនាម ជា ដៃគូ សន្ទនា ចំណាស់ជាងគេ របស់អាស៊ាន អូស្ត្រាលី ជាអ្នកគាំទ្រ ដ៏ខ្ជាប់ខ្ជួន ដល់អា ស៊ានជាស្នូល ក្រោយពីខ្លួនបានប្រកាសបង្កើត ភាពជាដៃគូ សន្តិសុខ កាន់តែមាំ...
ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា ប្រភពពីប៉ូលិស បានឲ្យដឹងថា ពលរដ្ឋ ចំនួន៩នាក់ បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានករណី ផ្ទុះអាវុធមួយ រវាងក្រុមចំនួន២ ទន្ទឹមនឹងនេះដែរ ដែលបានចូលរួម ក្នុងសវនាការនៅ Jirga នៅក្នុងតុលាការកុលសម្ព័ន្ធ ក្នុងស្រុក នៅស្រុក...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៣៤នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ ខាងលិច នៃប្រទេសលីប៊ី ។ ទីភ្នាក់ងារជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ បានលើកឡើងឲ្យដឹង នៅលើបណ្តាញសង្គម Twitter...