បរទេស៖ នៅថ្ងៃសៅរ៍នេះ CGTN បានសរសេរថាប្រទេសរុស្សី បានធ្វើការដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញាបើកចំហជើងមេឃឬ Treaty on Open Skies ដែលក្នុងនោះក៏មាន អាមេរិកមួយផងដែរជា ភាគីចុះហត្ថលេខា។ រំលឹកឡើងវិញកាលពីថ្ងៃទី៧ ខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ក្នុងការដកប្រទេសចេញពី សន្ធិសញ្ញានេះហើយរុស្សី បានបន្តផ្តល់ជូនដំណឹងនេះ...
បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។ ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ...
បរទេស៖ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការ ធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដាក់បម្រាមវិនិយោគ និងការនាំចេញលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៨ និងអនុម័តច្បាប់ដែល នឹងហាមមិនឲ្យនាំចូលទំនិញ ពីតំបន់ស៊ីនជាំង ប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកជឿថា សម្ពាធនឹងកើនឡើងលើប្រទេសចិន ឲ្យផ្តល់នូវកិច្ចប្រឹងប្រែង ជាមូលដ្ឋានខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆំាងនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ ជាជាងគ្រាន់តែធ្វើការពិភាក្សាគ្នា រហូតមកទល់ពេលបច្ចុប្បន្ននេះ។ នៅពេលត្រូវគេសួរ នៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើង ដោយវិទ្យាស្ថានក្រុមប្រឹក្សាស្តីពី ចំណងមិត្តភាពការបរទេសថា តើរដ្ឋបាលលោក បៃដិន នឹងពិនិត្យមើលគោលដៅ...
បរទេស៖ វីរុសកូវីដ១៩បំលែងថ្មី ប្រភេទ Omicron គឺត្រូវបានគេរកឃើញប្រហែលតែ ១០១ ករណីប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ ប៉ុន្តែវាមានសក្តានុពលក្នុង ការបំផ្លិចបំផ្លាញប្រទេសដែលមាន ប្រជាជនច្រើនជាងគេទីពីរ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការព្រមានរបស់ ប្រធានក្រុមកិច្ចការពារ COVID-19 របស់រដ្ឋាភិបាលសហព័ន្ធលោក V. K. Paul នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ កាសែតដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍១៥ឆ្នាំរបស់ខ្លួន នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ។ លោក ផៃ ស៊ីផាន បានថ្លែងនូវការកោតសរសើរ...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីមួយរូប បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីអាចនឹងចាត់វិធានការថ្មី ដើម្បីធានាដល់សន្តិសុខខ្លួន ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នៅតែបន្តធ្វើសកម្មភាពបង្កហេតុ និងមិនខ្វល់នឹងការទាមទារ របស់ទីក្រុងមូស្គូ ឲ្យមានការធានាបញ្ឈប់ការពង្រីកវិសាលភាពណាតូទៅអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានចោទប្រកាន់សម្ពន្ធមិត្តលោកខាងលិច ពីបទបន្តជំរុញបិទក្នុងចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី និងបានធ្វើការព្រមានថា ទីក្រុងមូស្គូក៏អាចនឹងបង្កើនវិធានការ ប្រសិនបើលោកខាងលិចមិនគិតគូដល់ការទាមទាររបស់ខ្លួនដោយយកចិត្តទុកដាក់ទេនោះ។ សេចក្តីថ្លែងការណ៍របស់លោក Sergei Ryabkov...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានទាមទារឱ្យសភាសហរដ្ឋអាមេរិក បញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន ទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីជៀសវាង ការនាំមកនូវការខូចខាតបន្ថែមទៀត ដល់សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានជំរុញ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងពាក់ព័ន្ធបញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ចិន ក៏ដូចជាបោះបង់ចោលការប៉ុនប៉ង ដ៏គ្រោះថ្នាក់របស់ពួកគេ ក្នុងការរារាំងការបង្រួបបង្រួម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះបានចេញវាយកូនគោល ជាលើកដំបូងក្រោយខកខាន ដោយសារកូវីដ១៩ មួយរយៈពេលកន្លងមក។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ក៏បានផ្ញើសារជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចម្រើនក្រោយបើកប្រទេសឡើងវិញ បន្ទាប់ពីកូវីដបានធូរស្រាល៕
បរទេស៖ មកទល់នឹងពេលនេះ ចំនួនសរុបនៃការឆ្លង COVID-19 នៅចក្រភពអង់គ្លេស មានជាង ១១លាននាក់ ខណៈដែលចំនួនអ្នកស្លាប់មានចំនួន ១៤៧ ៥០៩នាក់ ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម។ នេះបើយោងតាម សាកលវិទ្យាល័យ Johns Hopkins University ដែលតាមដាន និងចងក្រងទិន្នន័យពីអាជ្ញាធរជាតិ និងមូលដ្ឋាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងប្រភពផ្សេងៗទៀត។...