ព័ត៌មានអន្តរជាតិ

រុស្សី ដកខ្លួនចេញពី សន្ធិសញ្ញាបើកចំហ ជើងមេឃជាផ្លូវការ

បរទេស៖ នៅថ្ងៃសៅរ៍នេះ CGTN បានសរសេរថាប្រទេសរុស្សី បានធ្វើការដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញាបើកចំហជើងមេឃឬ Treaty on Open Skies ដែលក្នុងនោះក៏មាន អាមេរិកមួយផងដែរជា ភាគីចុះហត្ថលេខា។

រំលឹកឡើងវិញកាលពីថ្ងៃទី៧ ខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ក្នុងការដកប្រទេសចេញពី សន្ធិសញ្ញានេះហើយរុស្សី បានបន្តផ្តល់ជូនដំណឹងនេះ ទៅកាន់ភាគីដែល ពាក់ព័ន្ធកាលពីថ្ងៃទី១៨ ខែមិថុនា និងរងចាំរហូតដល់គ្រប់ ៦ខែ ដើម្បីឲ្យការសម្រេចចិត្តនេះ អាចចូលជាធរមានបាន។

សន្ធិសញ្ញាដែលបានចុះហត្ថលេខា តាំងតែពីឆ្នាំ២០០២ គឺជាសន្ធិសញ្ញាដែលអាច អនុញ្ញាតិឲ្យបណ្តាប្រទេសជាភាគី ហត្ថលេខីអាចធ្វើការហោះហើរ រយៈពេលខ្លីជាមួយនឹងយន្តហោះ ឃ្លាំមើលមិនមានមនុស្សបើកបាននៅលើ ដែនដីអធិបតេយ្យភាព នៃប្រទេសផ្សេងទៀតដើម្បី ក្នុងគោលបំណងប្រមូលព័ត៌មាន ស្តិពីបញ្ហាសកម្មភាពយោធារវាងគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top