ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកឡើងថា អាមេរិក បានចាកចេញពីកម្ពុជា នាឆ្នាំ១៩៧៥ និងចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ២០២១ នេះដោយសារប្រទេសទាំង២ លែងផ្តល់ផលប្រយោជន៍ យុទ្ធសាស្រ្ត ទោះដឹងថា ប្រជាពលរដ្ឋ អាហ្វហ្គានីស្ថាន និងកម្ពុជា...
អូតាវ៉ា ៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលើកឡើងថា រដ្ឋាភិបាល របស់លោក គ្មានគម្រោងទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ របស់អាហ្វហ្គានីស្ថាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Trudeau ដែលបច្ចុប្បន្នកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីលោក បានចាប់ផ្តើមការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានលើកឡើងថា“...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើស រើសក្របខ័ណ្ឌមន្ដ្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន រួមទាំង គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។ ការលើកលែងចំពោះក្រសួងសុខាភិបាលនេះ ដោយសារបច្ចុប្បន្នកម្ពុជាស្ថិតក្នុងបរិបទកូវីដ ទើបត្រូវការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាផ្នែកសុខាភិបាល មកបម្រើការលើផ្នែកនេះ ខណៈកម្ពុជាត្រូវការគ្រូពេទ្យជាច្រើនរូបទៀត ដើម្បីបំពេញតម្រូវលើការផ្តល់សេវាសុខាភិបាលឲ្យពលរដ្ឋ...
ព្រុចសែល៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនរបស់ពួកគេ ដើម្បីជួយជនជាតិរបស់ពួកគេចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានចូលរដ្ឋធានី និងដណ្តើមបានផ្នែកភាគច្រើននៃប្រទេសមួយនេះ។ យោងរាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រដ្ឋាភិបាល បែលហ្ស៊ិក បានអនុញ្ញាតឱ្យបើកប្រតិបត្តិការជម្លៀសមនុស្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ ដែលបានចេញនៅថ្ងៃអង្គារម្សិលមិញនេះ។ យន្តហោះទីមួយដែលមានឈ្មោះថា Falcon 7-X បានចេញដំណើរពីរសៀលថ្ងៃអង្គារពីទីក្រុង Melsbroek ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដែលនឹងត្រូវបន្តដោយយន្តហោះ A400M...
កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់ បានឲ្យដឹងថា ក្រុមតាលីបង់ មិនចង់មានសត្រូវខាងក្នុង ឬខាងក្រៅឡើយ ហើយមានបំណងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង របស់ខ្លួនចាប់តាំងពីក្រុមតាលីបង់ បានដណ្ដើមយកផ្នែកភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់ក្រុមនេះលោក Zabihullah Mujahid បានលើកឡើងថា ពួកគេមិនចង់បានសត្រូវខាងក្នុង ឬខាងក្រៅណាមួយឡើយ ហើយពួកគេចង់មានទំនាក់ទំនងល្អជាមួយអ្នករាល់គ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសម្រេចបាននូវវិបុលភាព។...
ភ្នំពេញ ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ការធ្វើអាជីវកម្មនេសាទគំក្រឡាហូល ក្នុងដែននេសាទសមុទ្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដោយសារជារដូវពងកូន របស់គ្រំក្រឡាហូល ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានីលោក Ayman Safadi កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសថាប្រទេសហ្ស៊កដានីនិងប្រទេសតួកគី បានឈានទៅដល់កិច្ចព្រមព្រៀងមួយ រវាងគ្នាទៅលើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីកិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevelut Cavusogluដែលកំពុងបំពេញទស្សន កិច្ចនៅក្នុងប្រទេសហ្ស៊កដានី។ លោក Safadi បន្តទៀតថាអ្នកជំនាញ មកពីប្រទេសទាំងពីរព្រមទាំងក្រសួង ដែលពាក់ព័ន្ធទាំងឡាយនឹងរៀបចំ ពេលវេលាដើម្បីជួបជុំគ្នាដើម្បីបង្កើតបានជាផែន ការមេមួយក្នុងការកំណត់យកកិច្ចការងារ ជាអទិភាពផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការ យោគយល់ច្រើន ដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសំណេះសំណាល ជាមួយបេក្ខជនជ័យលាភី...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំគ្រប់វត្តអារាមទូទាំងប្រទេស ត្រូវវាយស្គរ គោះជួង ដើម្បីបួងសួងសុំសេចក្តីសុខ ជៀសផុតពីជំងឺកូវីដ១៩ និងការជួញដូរមនុស្ស នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងតែបានសហការ ជាមួយ ក្រសួងធម្មការ និងមេដឹកនាំសាសនាធំៗនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន លើកទឹកចិត្តក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ឱ្យប្រកាន់យកគោលនយោបាយ សាសនាកម្រិតមធ្យម ហើយសង្ឃឹមថា របបអាហ្វហ្គានីស្ថានថ្មី អាចធ្វើឱ្យមានភាពស្អាតស្អំ ជាមួយកងកម្លាំងភេរវករ អន្តរជាតិគ្រប់ប្រភេទ។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានប្រាប់សារព័ត៌មានប្រចាំថ្ងៃ សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិន សង្ឃឹមថា ក្រុមតាលីបង់ អាចធ្វើការជាមួយគ្រប់ភាគី...