ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នក នាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង ដោយសារថៃ កំពុងបិទមិនឲ្យនាំចូលមៀន តាមច្រកព្រំដែន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផល ក្នុងខែសីហានេះ ប៉ុន្តែដោយសារបញ្ហា...
បរទេស៖ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃរបាយការណ៍ដែលមិនបាន បញ្ជាក់អំពីសុខភាពរបស់លោក គីម ជុងអ៊ុន ការឡើងគ្រងបន្តតំណែង របស់ប្អូនស្រីពៅរបស់ មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីមយ៉ូជុង បន្ទាប់ពីមរណភាពរបស់គាត់ គឺត្រូវបានក្រុមអ្នកវិភាគ គិតពិចារណាជាញឹកញាប់ ចំពេលមានការប៉ាន់ស្មានថា តើអាចនឹងមានអ្នកណាផ្សេងទៀត ដឹកនាំប្រទេសឯកោរនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១...
ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅក្នុងស្រុកហិមាល័យនៅភាគខាងជើង នៃប្រទេសឥណ្ឌា ។ ផ្ទាំងថ្មដែលដួលរលំបានធ្លាក់ មកលើរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងទៀតពីផ្លូវហាយវេស៍ ក្នុងរដ្ឋ Himachal Pradesh ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឱ្យ ប្រទេសពាក់ព័ន្ធប្រកាន់ខ្ជាប់នូវនីតិរដ្ឋ គោរពអធិបតេយ្យភាព របស់តុលាការចិន និងបញ្ឈប់ការនិយាយ ដោយគ្មានការទទួលខុសត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការថ្លែងរបស់អ្នកនាំពាក្យលោកស្រី ហួរ ឈុនយីង បានធ្វើឡើងបន្ទាប់ពីប្រទេសកាណាដា បានបើកការចោទប្រកាន់ប្រឆាំង នឹងសាលក្រមរបស់ចិន ក្នុងករណីជនជាតិកាណាដាពីរនាក់។ លោក Michael Spavor ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១១...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះព្រឹទ្ធសភាអាមេរិក នាពេលថ្មីៗនេះ ដែលអនុម័តសេចក្តីព្រាងច្បាប់ មួយពាក់ព័ន្ធនឹងការ ចូលរួមរបស់តៃវ៉ាន់ នៅក្នុងអង្គការសុខភាពពិភពលោក (WHO) នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន។ នៅថ្ងៃទី៦ ខែសីហា ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់មួយដោយ “ដឹកនាំរដ្ឋលេខាធិការ ដើម្បីបង្កើតយុទ្ធសាស្ត្រ ប្រយោជន៍ទទួលបានឋានៈ ជាអ្នកសង្កេតការណ៍តៃវ៉ាន់...
បរទេស៖ ការិយាល័យប៉ូលីសក្រុង បាននិយាយថា យោធាអាចត្រូវបានហៅឱ្យជួយ ក្នុងការបង្ក្រាបអំពើហឹង្សា នៅពេលមានការជួបជុំគ្នា ប្រសិនបើស្ថានការណ៍មិនត្រូវ បានដោះស្រាយនោះទេ ខណៈដែលប៉ូលីសនឹងនៅតែ ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ បើសិនចាំបាច់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការប៉ូលីសក្រុងបាងកក គឺឧត្តមសេនីយ៍ Pakapong...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ២,៩១៧នាក់ និងយានយន្តចំនួន ១,១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ចំនួន៤៣,១០០,០០០រៀល សរុប១,៣៤២ ករណី។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក)...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ដាំផ្ញើរទៅកាន់អ្នកត្រូវធ្វើចត្តាឡីស័ក ជាពិសេស បងប្អូនដែលធ្វើដំណើរត្រឡប់ចូលមកប្រទេសវិញ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារ ការចម្លងជំងឺកូវីដ-១៩ ទៅកាន់ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍។ នៅលើគេហទំព័រហ្វេសប៊ុក សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមបងប្អូនដែលត្រូវ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៨នាក់ និងស្លាប់ចំនួន៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៧២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧០នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៩២នាក់ និងស្លាប់ ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។...