ភ្នំពេញ៖ ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី បានរៀបចំជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុនរុស្ស៊ី ផ្តោតលើប្រធានបទសំខាន់ចំនួន ៣គឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសម្របសម្រួលការទូត...
បរទេស៖ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិ ទៅប៉េកាំងប៉ុន្តែក៏បន្តបញ្ជូន ឧបករណ៍យោធាទៅឱ្យកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដូចជាការឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះ ពីការវាយប្រហាររបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការឆ្លងកាត់ចុងក្រោយ នៃច្រកសមុទ្រតៃវ៉ាន់ដោយ នាវាចម្បាំងអាមេរិក...
បរទេស៖ កាសែត The Washington Post បានរាយការណ៍ ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ដែលរំពឹងថា នឹងត្រូវបោះពុម្ពផ្សាយល្ងាច នៅថ្ងៃសុក្រ គឺថា វីរុសកូវីដ១៩ ដែលបំលែងខ្លួនថ្មី ប្រភេទ Delta រីករាលដាលយ៉ាងងាយស្រួល ដូចជា ជំងឺអុតស្វាយ ដោយមនុស្សដែលបានចាក់វ៉ាក់សាំង...
បរទេស៖យោងតាម ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ របស់សិង្ហបុរីលោក Luhut Pandjaitan នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា រដ្ឋាភិបាល បានដាក់ផែនការ ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ឲ្យបាន២,៥លានដូស ក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា និងអាចបន្តធ្វើបានដល់ទៅ៥លានដូស ក្នុងមួយថ្ងៃបន្ថែមទៀត។ នៅក្នុងបទសំភាស ជាពិសេសមួយជាមួយនឹង CNA លោករដ្ឋមន្ត្រីទទួលបន្ទូក កិច្ចការងារ វិនិយោគរបស់ ឥណ្ឌូនេស៊ី រូបនេះ...
ភ្នំពេញ ៖ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ក្នុងបរិបទប្រទេសជាតិកំពុងជួប ជំងឺកូវីដ-១៩ ចាំបាច់ប្រជាពលរដ្ឋត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការទំនាក់ទំនងសង្គម បើមិនដូច្នោះទេ ពួកគាត់មិនអាចទិញទំនិញតាមអនឡាញបានឡើយ។ ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្ដាល ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តសៀមរាប ចំនួន១នាក់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ របស់តាលីបង់ យ៉ាងហោចណាស់១០០នាក់ ត្រូវបានបាត់បង់ជីវិត និងប្រមាណជា៩០នាក់ទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារជាច្រើនកន្លែង ដោយកងកម្លាំងរដ្ឋាភិបាល អាហ្គានីស្ថាន ត្រឹមថ្ងៃព្រហស្បតិ៍។ នៅក្នុងខេត្តភាគខាងលិច Herat ក្រុមតាលីបង់ប្រមាណជា៥២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនិង៤៧នាក់ រងរបួសហើយការវាយប្រហារផ្សេងទៀត ដោយយន្តហោះចម្បាំង ជាច្រើនរបស់អាហ្គានីស្ថាន នៅស្រុក...
បរទេស៖ ប្រទេសវៀតណាមសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយអាទិភាព ដល់វៀតណាម ដើម្បីទទួលបានការផ្គត់ផ្គង់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងបង្កើតលក្ខខណ្ឌ អំណោយផល សម្រាប់ដៃគូ ក្នុងការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រឆាំង មេរោគមកប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាមលោក Ph...
ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ពេលកំពុងធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។