ប៉េកាំង៖ ប្រទេសចិន បានដាក់ទណ្ឌកម្មដល់មន្ត្រីចំនួន ១៤,៣៣៦ នាក់កាលពីខែមិថុនា ពីបទរំលោភលើក្រម ៨ ចំណុចរបស់ប្រទេស ស្តីពីការកែលម្អបក្ស និងការប្រព្រឹត្តរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្រ្តីទាំងនោះបានជាប់ពាក់ព័ន្ធនឹងករណីចំនួន ១០,០៤៧ ករណីនេះបើយោងតាមសេចក្តីថ្លែងការណ៍ប្រចាំខែរបស់គណៈកម្មាធិការកណ្តាលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិ។ ក្នុងចំណោមមន្រ្តី ដែលត្រូវបានផ្តន្ទាទោសមានចំនួន ៩,៤៩៩ នាក់បានទទួលការពិន័យផ្នែកវិន័យ និងរដ្ឋបាល។ ប្រភពបានឲ្យដឹងទៀតថា ៧,០៥៤នាក់...
ភ្នំពេញ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា កងទ័ពយោធាចិននឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេង ក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានិងការពារសន្តិភាព ក្នុងតំបន់ក៏ដូចជាលើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិននាថ្ងៃទី២៧ ខែកក្កដា លោក Li Jingfeng មានប្រសាសន៍ថា ឆ្នាំ២០២១នេះ...
បរទេស៖ រូបភាពផ្កាយរណបពាណិជ្ជកម្មដែល ទទួលបានដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាមិនមែននុយក្លេអ៊ែរ កាលពីដើមខែកក្កដា បានជំរុញឱ្យអ្នកជំនាញអាមេរិកណែនាំថា ចិនបានចាប់ផ្តើមសាងសង់សំណង់បាញ់មីស៊ីលពីក្រោមដីជាង ១០០ទីតាំង នៅជិតទីក្រុង Yumen ដែលជាផ្នែកមួយនៃ“ ការបង្កើតដែលមានរយៈពេលខ្លី” ដើម្បីពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានតាំងនាមឱ្យអនុព័ន្ធយោធាប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះ ប្រជាជនចិនយ៉ាងអធឹកអធមតាមរយៈ Video Conference នាថ្ងៃទី២៧ ខែកក្កដា ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណា ចក្រ កម្ពុជា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,...
ភ្នំពេញ ៖ មជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រែស្ថានភាពទិញ ឬសុំសុនខ ពីបរទេសមកប្រតិបត្តិការនៅប្រទេសកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ ។ តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានឲ្យដឹងថា សុនខកម្ពុជា ចំនួន៦ក្បាល ត្រូវចេញដំណើរ...
បរទេស៖ គិតត្រឹមថ្ងៃអង្គារ ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះ នៃព្រឹតិ្តការណ៍កីឡាអូឡាំពិក ត្រូវបានគេដឹងថា បានរកឃើញករណី ឆ្លងកូវីដថ្មីដល់ទៅ ២ ៨៤៨នាក់ហើយគិតចាប់តាំងតែពីថ្ងៃដែល ចាប់ផ្តើមដំបូងនៃកម្មវិធី។ សារព័ត៌មានក្នុងស្រុក បានចេញផ្សាយថាអជ្ញាធររបស់ ទីក្រុងបានព្រមាន និងស្នើសុំបន្ថែមចំនួនគ្រែពេទ្យបន្ថែមទៀត នៅក្នុងទីក្រុងដោយសារតែ ករណីឆ្លងកូវីដដោយពូជថ្មី Delta Variant នឹងមានចំនួនកាន់តែច្រើនឡើងជាមិនខាន។ គួរឲ្យដឹងដែរថា កន្លងមកជប៉ុនបានគេចខ្លួនរួចចេញ ពីស្ថានភាពឆ្លងយ៉ាងរង្គាលដូចជា...
បរទេស៖ នៅពាក់កណ្តាលខែកក្កដា ក្រុមអ្នកធ្វើនាវាចម្បាំងរបស់ ចក្រភពអង់គ្លេសដឹកនាំដោយ HMS Queen Elizabeth បានចូលមហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយកងនាវាចរឥណ្ឌា បានធ្វើដំណើរទៅសមុទ្រចិនខាងត្បូង សម្រាប់ប្រតិបត្តិការ “ សេរីភាពក្នុងការធ្វើនាវាចរ” ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមានរដ្ឋាភិបាលទីក្រុងឡុងដ៍ថា ខ្លួននឹងចាត់វិធានការ “ ការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន” នៅក្នុងតំបន់ដែលមានការប្រជែងគ្នា។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាកថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានស្នើដល់សមាជិក ក៏ដូចជាអ្នកគាំទ្រខ្លួន កុំជេរប្រមាថមាក់ងាយ ឬលាបពណ៌ដល់បណ្តាគណបក្សថ្មីៗ ដែលទើបបង្កើតឡើង ។ ក្នុងន័យនេះ គ ប ម ចង់លើកឡើងថា ព្រោះកន្លងមកកាលពីគ ប មបង្កើតមានគេលាបពណ៌ថា ជាបក្សអាយ៉ង ជាបន្លាយួន ជាបក្សលម្អសួនរបស់បក្សកាន់អំណាច។ បក្សថ្មីៗបង្កើតឡើង...
(ភ្នំពេញ) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយ…កុំនៅឡើយបង្អង់យូរ…ប្រយ័ត្នប្រូម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំងអស់នឹងទទួលបាន ឆត្រ + អាវយឺត (មានតម្លៃស្មើនឹង 30$) ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថៃ្ងនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះដោយគ្រាន់តែទិញស្មាតហ្វូន A32 5G, A32,...