ភ្នំពេញ៖ លោក មុត ចន្ថា បានចេញមកវាយប្រហារលោក សម រង្ស៊ី ជាថ្មីម្តងទៀតហើយ ក្រោយលោក សម រង្ស៊ី បានបោះពាក្យសំដីមិនសមរម្យ មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីដើរតួជាអ្នកសម្របសម្រួល បញ្ហានៅមីយ៉ាន់ម៉ា ដើម្បីឲ្យគ្រប់អាស៊ានជើង១០ ក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក សម...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕
ភ្នំពេញ៖ ស្របពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ឈានជើងចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការរួបរួម ទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេក្រឡេកឃើញអតីតមន្ត្រីចារកម្មរុស្ស៊ី លោក Nikolai Patrushev ទស្សនកិច្ចនៅកម្ពុជា នឹងបានចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ ដោយឡែកកាលពីសប្ដាហ៍មុន...
រសៀលថ្ងៃទី១៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើកិច្ច ជំនួបជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង។លោកXi Jinpingបានចង្អុលបង្ហាញថា ពេលថ្មីៗ កន្លងទៅនេះ កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន អាណត្តិទី១៩ បានប្រារព្ធ ឡើង ដោយជោគជ័យ កិច្ចប្រជុំនេះ បានអនុម័ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់៣នាក់ ដោយម្នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦នាក់ និងអ្នកដំណើរពីបរទេសម្នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៣៩៧នាក់ អ្នកជាសះស្បើយចំនួន១១៦ ៧៥៩នាក់ និងអ្នកស្លាប់ចំនួន...
តេអេរ៉ង់៖ ក្រុមឃ្លាំមើលថា មពលនុយក្លេអ៊ែរអន្តរជាតិបានឲ្យដឹងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងដំឡើងកាមេរ៉ាឃ្លាំមើលថ្មីនៅរោងចក្រនុយក្លេអ៊ែរ Karaj របស់ប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងរវាងភាគី។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយអគ្គនាយក IAEA លោក Rafael Mariano Grossi និងប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IAEA...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា “យើងមិនអាចដុតផ្ទះខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកដទៃឡើយ” ។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការថ្លែងរបស់សម្តេចតេជោនាពេលនេះ ចង់សំដៅទៅលើបណ្តាប្រទេសមួយចំនួនដែលចង់ឲ្យកម្ពុជា ធ្វើតាមចិត្តរបស់ពួកគេដែលចង់បាន ក្នុងបំណងដូរអធិបតេយ្យភាពកម្ពុជា...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានប្រាប់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងបំពេញទស្សនិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយអមមកជាមួយអ្នវិនិយោគជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីជំហរចំនួន៣ របស់កម្ពុជា ទាក់ទិនទៅនឹងទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទស្សនទានទាំង៣នោះ រួមមាន ៖ ទី១-ទស្សនទានដែលបំរើគោលការណ៍សន្តិភាព និងអភិវឌ្ឍន៍ ,ទី២- ជាទស្សនទានដែលមិនមានគោលដៅប្រឆាំងអ្នកណាទាំងអស់ និងទី៣-ជាទស្សនាទានដែលត្រូវគោរពមជ្ឈភាពអាស៊ាន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...