ភ្នំពេញ ៖ មីជាតិ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រែកអំពិល ដែលស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងជាសមាជិកជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ដោយសម្លេងធ្វើការសង្កត់បញ្ជាក់ពីសារៈសំខាន់ ដែលទីក្រុងវ៉ាស៊ីនតោនផ្តោតលើការពង្រឹងចំណងមិត្តភាពជាមួយតំបន់នេះ ដើម្បីជាការទប់ទល់ជាមួយចិន។ សហរដ្ឋអាមេរិក បានដាក់ការទប់ទល់ជាមួយចិន លើចំណុចសុវត្ថិភាពចម្បងទូទាំងប្រទេសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋបាលលោក បៃដិន បានចាត់ទុកការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង ថាជាភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត នៅក្នុងសតវត្សនេះ។ តាមសេចក្តីរាយការណ៍មួយ...
វ៉ាស៊ីនតោន៖ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក គីមង៉ុក បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម និងការគាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថែមទៀតដល់ប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកទើប តែបញ្ជូនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Moderna ចំនួន ៣ លានដូល្លាបន្ថែមទៀតដល់វៀតណាម កាលពីចុងសប្តាហ៍នេះ ដែលជាការបរិច្ចាគតាមរយៈគម្រោង...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានស្តីបន្ទោស សហរដ្ឋអាមេរិក សម្រាប់អ្វីដែលខ្លួនហៅថា ជាការជាប់គាំង នៅក្នុងចំណងមិត្តភាព ទ្វេភាគី ក្នុងខណៈកិច្ចពិភាក្សា ជួបមុខផ្ទាល់ បានចាប់ផ្តើមនៅក្នុងទីក្រុង Tianjin ប្រទេសចិន ។ នៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នាថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie...
បរទេស ៖ ទីបញ្ជាការជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា សហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើការ វាយឆ្មក់តាមអាកាស ក្នុងដំណើរគាំទ្រ ដល់កងកម្លាំង អាហ្វហ្គានីស្ថាន ស្របពេលមានការ កើនឡើងក្នុងការវាយប្រហារ ពីពួកតាលីបង់ នៅមុនការដកទ័ពអាមេរិក និងកងទ័ពអន្តរជាតិចេញពីអាហ្វហ្គានីស្ថាន ទាំងស្រុង ។ ក្នុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ តាមសេចក្តីរាយការណ៍ ពួកតាលីបង់បាន ឈ្នះលើសមរភូមិជាបន្តបន្ទាប់...
ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ២០នាក់ រួមគ្នាជាមួយប្រជាសហគមន៍ នេសាទព្រែកត្នោត និងមានការគាំទ្រ ពីមន្ទីរបរិស្ថានខេត្តកំពត ក្នុងរៀបចំយុទ្ធនាការ ដាំដើមកោងកាង ចំនួន១០០០ដើម នៅក្នុងដែនការពារ របស់សហគមន៍នេសាទ ព្រែកត្នោត ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនទឹកពិសាវីតាល់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចំណាយ ថវិកាប្រមាណ ១,៥២៤,៣៣០,០៩៦,០០០រៀល ស្មើនឹង ៣៨១.០៨លាន ដុល្លារ ។ យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលថ្មីៗនេះ បានឲ្យដឹងថា...
បរទេស៖ ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសបន្ធូរបន្ថយនូវ ភាពរឹតត្បិតនៅក្នុងប្រទេសដូចជាការ ដែលអាចទិញគ្រឿងស្រវឹងឡើងវិញ នៅចុងសប្តាហ៍ព្រមទាំងការធ្វើដំណើរ ជាធម្មតាឡើងវិញ នៅតាមបណ្តាខេត្តផងដែរ។ នៅក្នុងសេចក្តីប្រកាស ដោយប្រធានាធិបតីលោក Cyril Ramaphosa បានបញ្ជាក់ដែរថាការវាយប្រហារ ដោយរលកទី៣ គឺឈានមកដល ទីបញ្ចប់ហើយបន្ទាប់ពី វាបានឡើងទៅដល់ ចំណុចកំពូលរួចរាល់ហើយនោះ។ គួរឲ្យដឹងដែរថា អាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេ...
ភ្នំពេញ ៖ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជា នឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃ២៦ កក្កដា...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ នេះបានរៀបចំ វគ្គបណ្តុះបណ្តាល លើកដំបូងរបស់ខ្លួន ស្តីពីដំណើរការ កសាងផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រី្ដបច្ចេកទេសជំនាញ នៃគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់...