ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ដែលសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ត្រូវកែសម្រួល និងបំពេញបន្ថែម ចំណុចខ្វះខាត មុនប្រគល់-ទទួល...
ភ្នំពេញ ៖ តាមការផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំដែលកើតជំងឺកូវីដ១៩ទាំង២នាក់ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៤និង១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។ តាលោក លោកយាយទាំង២បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ សូមបញ្ជាក់ថា លោកតា...
វ៉ាស៊ីនតោន៖ កុមារជាង ៤ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺរាតត្បាត ខណៈពេលដែលករណីប្រចាំសប្តាហ៍បានកើនឡើងម្តងទៀត បន្ទាប់ពីការថយចុះប៉ុន្មានខែ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារអាមេរិក។ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា មានកុមារជិត ៤,០៩ លាននាក់ បានឆ្លងជំងឺកូវីដ-១៩ ។ យោងតាមរបាយការណ៍របស់ AAP និងសមាគមមន្ទីរពេទ្យកុមារ បានឱ្យដឹងថា បន្ទាប់ពីមានការថយចុះនូវករណីដែលបានរាយការណ៍ប្រចាំសប្តាហ៍ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ...
រ៉ាម៉ាឡា៖ គណបក្សប៉ាឡេស្ទីនរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាឡេស្ទីន បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបហាមឃាត់ក្រុមហ៊ុនរបស់ពួកគេ ពីការធ្វើពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាដល់ពេលដែលរដ្ឋាភិបាលអឺរ៉ុប អនុវត្តច្បាប់អន្តរជាតិ ស្តីពីការបញ្ឈប់រាល់ការធ្វើជំនួញគ្រប់ប្រភេទជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានសាងសង់លើទឹកដីដែលប៉ាឡេស្ទីន កាន់កាប់” ។ ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឈប់លក់ការ៉េមនៅក្នុងការតាំងទីលំនៅនានា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១៦ខ្នង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩។ ក្នុងនោះរួមមាន៖១.ផ្ទះរបស់ឈ្មោះ ឈុត សាខន ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង២.ផ្ទះរបស់ឈ្មោះ...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្នុងខែសីហា វ៉ាក់សាំង៣លានដូស ខែកញ្ញាវ៉ាក់សាំង២លានដូសទៀត នឹងមកដល់កម្ពុជា ដើម្បីត្រៀមចាក់ជូនក្មេងៗ នាពេលខាងមុខនេះ ។ ក្នុងឱកាសទទួលវ៉ាក់សាំងចំនួន១លានដូស នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ...
បរទេស៖ នៅសប្តាហ៍នេះក្រុនហ៊ុនផលិតយន្តហោះ Airbus បានចាប់ផ្តើមសម្ភោធដាក់ឲ្យប្រើប្រាស់និងដឹកជញ្ជូនយន្តហោះ របស់ខ្លួនជាច្រើនទៅដល់ដៃអតិថិជន ក្នុងប្រទេសចិន ភាគខាងជើងហើយ។ វាត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយដែល ក្រុមហ៊ុនផលិតយន្តហោះរបស់អ៊ឺរ៉ុប មួយនេះបានដាក់ឲ្យ ដំណើរការគម្រោងយន្តហោះ A350 ទៅកាន់ទីផ្សារដែលក្រៅ ពីប្រទេសក្នុងប្លុកអ៊ឺរ៉ុប។ លោក George Xu អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Airbus...
បរទេស៖យោងតាមការបញ្ជាក់ដោយអង្គភាព ទទួលបន្ទូកកិច្ចការងារគ្រប់គ្រងអគ្គិសនី របស់ប្រទេសអេស្បាញ ហៅកាត់ថា OMIE នៅថ្ងៃពុធនេះបានអះអាងថា តម្លៃអគ្គិសនី ជាមធ្យមសម្រាប់អតិថិជនដែលយកទៅធ្វើអាជីវកម្មបន្ត នៅក្នុងប្រទេសពេលនេះបានកើនឡើង ដល់តម្លៃបំបែកកំណត់ត្រាមិនធ្លាប់មាន ពីមុនមកគឺ១០៦,៥៧ អ៊ឺរ៉ូក្នុងមួយមេហ្គាវ៉ាត់។ ប្រភពដដែលបានបញ្ជាក់ទៀតថាតម្លៃអគ្គិសនី ក៏នឹងអាចកើនឡើងដល់ទំហំអតិប្បរិមា ១១០,៦៤ អ៊ឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់និងទាបបំផុត១០០,៨៣ អ៊ឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ហើយក្នុងនោះកត្តាដែលនាំឲ្យតម្លៃ កើនឡើងនោះមានដូចជាតម្លៃហ្កាស ឡើងថ្លៃច្បាប់ថ្មីពាក់ព័ន្ធទៅនឹងបញ្ហាបំពុលអាកាសព្រម ទាំងការចាប់ផ្តើមនៃការចែកចាយថា...
ភ្នំពេញ៖ ដោយយល់ច្បាស់អំពី បញ្ហាប្រឈមដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសសមាជិកមេគង្គ-គង្គា បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការ នៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការអភិវឌ្ឍ ការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ កក្កដា បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់...
ភ្នំពេញ៖ បាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ ជាសះស្បើយ ចំនួន១១៣នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២១ ខែកក្កដា ។ សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ...