ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយ នៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវា បង់ថ្លៃអគ្គិសនី ដោយមិនគិតថ្លៃសេវារបស់ខ្លួន រហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទូទាត់ថ្លៃអគ្គិសនី។ អ្នកប្រើប្រាស់សេវា របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ កម្ពុជាគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» (Sustainable Agriculture Productions and Food System) ព្រោះថា ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០៣០ ។ នេះបើតាមលោក វេង សាខុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៩០នាក់ ជាសះស្បើយចំនួន១០៨៧នាក់ និងស្លាប់ចំនួន២២នាក់ទៀត។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥៨១នាក់ និងអ្នកដំណើរពីបរទេសចំនួន២០៩នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៧៩៧១នាក់ អ្នកជាសះស្បើយចំនួន៦០០១៧នាក់ និងអ្នកស្លាប់ចំនួន១១២៨នាក់ ៕
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាថ្ងៃទី ២១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញ ភារកិច្ចព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យ វិទ្យាល័យព្រះសីហនុ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានថ្លែងថា ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោប្រវែងជិត៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ ៨០ភាគរយហើយ ដោយគ្រោងបញ្ចប់រួចរាល់ត្រឹមខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីកស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ។...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងកំពុងរៀបចំដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារ តែភាពសំខាន់នៃតំបន់នេះ ផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន៥៣នាក់ត្រូវបានសម្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការវាយប្រហារតាមដែនអាកាស និងក្នុងសមរភូមិកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅភាគខាងកើតខេត្ត Kapisa ក្រុមសកម្មប្រយុទ្ធចំនួន១៨នាក់ត្រូវបាន សម្លាប់ និងបង្កឲ្យរបួស២៤នាក់ បន្ទាប់ពីកងទ័ពពអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមដែនអាកាស...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនអ្នកស្លាប់ថ្មីដែលគិតតែមួយថ្ងៃគត់គឺច្រើនបំផុតច១៥៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧.០១៩នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១០.៧១០នាក់ ត្រូវបានរាយការណ៍ឲ្យដឹងដែលក្នុងនោះ១២នាក់ជាអ្នកនាំចូល...
“ស្តីអំពីខួប អនុស្សាវរីយ៍ នៃការបង្កើត ទំនាក់ទំនង ការទូត រវាងចិន និងកម្ពុជា“ នាថ្ងៃទី១៥ ខែកក្កដា ក្នុងឱកាសខួបអនុស្សា វរីយ៍លើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមាន កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍...