Covid-19

ម៉ាឡេស៊ី មានអ្នកស្លាប់ប្រចាំថ្ងៃដោយ សារ ជំងឺកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនអ្នកស្លាប់ថ្មីដែលគិតតែមួយថ្ងៃគត់គឺច្រើនបំផុតច១៥៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧.០១៩នាក់ ។


លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១០.៧១០នាក់ ត្រូវបានរាយការណ៍ឲ្យដឹងដែលក្នុងនោះ១២នាក់ជាអ្នកនាំចូល និង១០.៦៩៨នាក់ ជាអ្នកឆ្លងក្នុងស្រុក ដែលនំាឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៩១៦.៥៦១នាក់ ។


សរុបអ្នកជំងឺចំនួន៥.៧៧៨នាក់ ត្រូវបានអនុញ្ញតឲ្យចាកចេញ ក្រោយបានជាសះស្បើយពីជំងឺគិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យដល់៧៨៤.៩៤៩នាក់ ឬស្មើនឹង៨៥,៦ភាគរយ នៃករណីឆ្លងទាំងអស់ ។


ក្នុងចំណោមអ្នកទាំងនោះ គឺមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន១២៤.៥៩៣នាក់ ហើយ៩០៩នាក់ បានសម្រាក ព្យាបាលនៅអង្គភាពថែទំាជំងឺ និង៤៤៥នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវការមានដង្ហើមរស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top