បរទេស៖ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ បានបាត់បង់ជីវិត ដោយសារហេតុការណ៍ គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ និងមនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ។ យោងតាមការចេញផ្សាយ របស់ BBC បានបញ្ជាក់ថាទឹកជំនន់ ដែលត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មាន របស់អាល្លឺម៉ង់លើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃពុធនេះ បាននិយាយថា ប្រទេសអ៊ីស្រាអ៊ែល គួរគោរពទៅនឹងអ្វី ដែលជាកិច្ចព្រមព្រៀងសន្តិភាពមាន និងធ្លាប់ត្រូវបានចុះហត្ថលេខា ដើម្បីអាចដំណើរការ និងដោះស្រាយបញ្ហានយោបាយ ឲ្យបានល្អប្រសើរជាងនេះ។ លោកនាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងនៅក្នុងអំឡុងពេល ដែលលោកកំពុងជួបពិភាក្សា ជាមួយនឹងអតីតអ្នកតំណាង របស់អាមេរិក ប្រចាំនៅក្នុងតំបន់ West Bank...
បរទេស៖ នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋ Montana បានប្រកាសដាក់ខ្លួន នៅក្នុងកម្រិតប្រកាសអាសន្ន ហើយក្រោយពេលដែលភ្លើងឆេះព្រៃ បានរីករាលដាល នៅស្ទើរជុំវិញរដ្ឋ និងថែមទាំងទៅដល់ភាគខាងលិច នៃសហរដ្ឋអាមេរិកផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអជ្ញាធរជាន់ខ្ពស់របស់រដ្ឋបានបញ្ជាក់ទៀតថា៖ ប្រឈមមុខទៅនឹងលក្ខខណ្ឌ នៃហេតុការណ៍ឆេះព្រៃ ដ៏ខ្លាំងក្លាបែបនេះ គឺពិតជាផ្តល់នូវកម្រិត ហានិភ័យខ្លាំងណាស់ សម្រាប់សហគមន៍របស់យើង ទាំងក្រុមអ្នកជួយសង្រ្គោះ និងជីវិតរបស់មនុស្ស។ គិតត្រឹមថ្ងៃពុធនេះភ្លើងឆេះព្រៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់, និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋាន ក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ១នាក់ និងមកពីខេត្តកំពង់ចាម ១នាក់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖១- ក្រុងព្រៃវែង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទិ១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៨ នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៤៥ នាក់ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៧នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ចំនួន ០៣នាក់។ សូមបញ្ជាក់ថា គិត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវី១៩ សរុបចំនួន១៣៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១១នាក់ និងកំពុងសម្រាព្យាបាល៥២៦នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី និងមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩០៤នាក់ និងកំពុងសម្រាកព្យាបាល ៨៧២នាក់ ស្លាប់១៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៧នាក់ថ្មី និងមានករណី ស្លាប់ស្រ្តិជនជាតិខ្មែរម្នាក់ នៅស្រុកទឹកឈូ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៥៧២នាក់ និងកំពុងសម្រាកព្យាបាល៨៩៧នាក់...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នៅថ្ងៃអង្គារនេះ ប្រទេសបារាំង បានផាកពិន័យក្រុមហ៊ុន Google ចំនួន ៥០០លានអឺរ៉ូ ស្មើនឹង៥៩២ លានដុល្លារអាមេរិក ពីបទមិនបានផ្តល់នូវកិច្ចព្រមព្រៀង ដ៏សមរម្យមួយដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកសម្រាប់ការបង្ហោះមាតិកាព័ត៌មាន របស់ពួកគេ ។ អាជ្ញាធររបស់បារាំងបានបញ្ជាឱ្យ Google បង្ហាញក្នុងរយៈពេល២ខែទៀត “ការផ្តល់ជូនសំណងសម្រាប់...