បរទេស៖នៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ប្រទេសជប៉ុន បាននិយាយប្រាប់ថា ភាពតានតឹងយោធាដែលកំពុងកើនឡើង ជុំវិញបញ្ហាតៃវ៉ាន់ ក៏ដូចជាការប្រជែងគ្នាផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងប្រទេសចិននិងសហរដ្ឋអាមេរិក គម្រាមកំហែងសន្តិភាព និងស្ថិរភាពនៅអាស៊ីបូព៌ា ស្របពេលដែលតុល្យភាពអំណាច ក្នុងតំបន់ផ្លាស់ប្តូរប្រែប្រួល។ នៅក្នុងជំពូកថ្មីស្តីពីកោះតៃវ៉ាន់ របាយការណ៍ប្រចាំឆ្នាំជប៉ុននោះ បាននិយាយយ៉ាងដូច្នេះថា “វាចាំបាច់ណាស់ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះស្ថានភាព ដែលនឹងមានវិបត្តិខ្លាំងជាងពេលណាៗទាំងអស់ ហើយជាពិសេសនោះ ការប្រកួតប្រជែងគ្នានៅក្នុងវិស័យបច្ចេកវិទ្យា ទំនងជានឹងក្លាយជាតានតឹងខ្លាំងឡើង”។ តាមសេចក្តីរាយការណ៍...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៨៧ នាក់ទៀត និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩ ៣១៧ នាក់ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីនេះបានបង្កើនចំនួនអ្នកស្លាប់ដល់...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងដល់ ៧នាក់ដោយសារអំពើហិង្សាបន្តកើតមានឡើង នៅទូទាំងប្រទេស បន្ទាប់ពីគេ បានចាប់លោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងដាក់ពន្ធនាគារ ។ ក្រុមមនុស្សជាច្រើន និងបានដុតឲ្យឆេះហាងទំនិញ និងប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅក្នុងក្រុងមួយចំនួនកាលពីថ្ងៃអង្គារ ។ ទូរទស្សន៍...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្ដោតលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ សូមរំលឹកថា សហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងចែករំលែកជាចំណែកៗនៃវ៉ាក់សាំងសរុប ១៦លានដូស ដល់បណ្ដាប្រទេស នៅអាស៊ីទក្សិណនិងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិក នៅភ្នំពេញមិនទាន់អាចបញ្ជាក់នៅឡើយទេថាកម្ពុជានឹងទទួលបានប៉ុន្មានដូស។ ហើយជាក់ស្ដែង ឥឡូវនេះឃើញថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជា សះស្បើយចំនួន ១៧នាក់ និងករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន១,៧២៧នាក់...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩១នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន ៨៩នាក់។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ៥៧២នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ ០៤នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការ ចាប់ជំរិតអ្នកកាសែត មានមូលដ្ឋាននៅញូវយ៉ក ។ ការចោទប្រកាន់នេះ មិនបានបញ្ជាក់ពីគោលដៅទេ ប៉ុន្តែអ្នកនិពន្ធឈ្មោះ Masih Alinejad ជាអ្នកនិពន្ធជនជាតិអ៊ីរ៉ង់ បាននិយាយថា...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានពង្រឹងរក្សាគម្លាត សង្គមនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះជំងឺបង្ក ដោយវីរុសកូរ៉ូណា មួយថ្ងៃបន្ទាប់ពីមានករណីថ្មី បានកើនឡើង ដែលក្នុងប្រចាំថ្ងៃថ្មី ខ្ពស់បំផុត១.៦១៥នាក់ ។...
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន១៨នាក់ ក្នុងចំណោមនោះ មានមួយចំនួនជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពខុសច្បាប់ បង្កឲ្យប៉ះពាល់កិត្តិយស ព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញចាប់ខ្លួន ខណៈពួកគេស្លៀកពាក់គ្រងស្បង់ចីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ។ យោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៤ កក្កដា នេះថា ជនសង្ស័យ ទាំង១៨នាក់...