ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានឆ្លើយតប និងដោះស្រាយ ចំនួន៥៥គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ធ្នូ សម្ដេច ស...
បរទេស៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្ត្រីដែលមកពី បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប បានធ្វើការជួបជុំគ្នាមួយ ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ឲ្យអាចមានសមត្ថភាពក្នុងការ ប្រឈមមុខនិងការពារខ្លួន ចេញពីប្រទេសរុស្សី។ គេជឿជាក់ថា លទ្ធភាពនៃការវាយប្រហារ ដោយរុស្សីមកទល់ពេល ចុងក្រោយនេះគឺកំពុងមាន កម្រិតខ្ពស់ខ្លាំង ខណៈដែលភាគីទាំងពីរ ក៏បានបង្កើនចំនួនកងកម្លាំងយោធា នៅតាមបណ្តោយព្រំដែនជាមួយ នឹងគ្នាផងដែរនោះ។ ថ្មីៗនេះភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានអះអាងថា រុស្សីបានធ្វើការដាក់ពង្រាយ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១ ខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ ដល់១៦អង្សាសេ ដូច្នេះប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ។ យោងសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៤ ធ្នូ បានលើកឡើងថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ,...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ( ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអំពាវនាវឲ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ជាប់ជាប្រទេសនាំមុខគេ ផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ (UN)។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក...
ភ្នំពេញ៖ ជាត្រកូលធ្លាប់តែខ្សត់ខ្សោយ និងលំបាក គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែធ្វើសទ្ធាមិនដាច់ជួយដល់ជនដែលខ្វះខាត។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិកា របស់ខ្លួនប្រមាណ ២០លានរៀលជូនទៅដល់ប្រជាពលរដ្ឋ ៤រយនាក់ នៅក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រាប់ ថាការបរិច្ចាគថវិកាជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ដើម្បីជាចំណែក សម្រាប់ដោះស្រាយការខ្វះខាត និងជាចំណងដៃបងប្អូនរបស់លោក ជូនប្រជាពលរដ្ឋសម្រាប់បុណ្យចូលឆ្នាំសកល ដែលឈានចូលមកដល់ខាងមុខនេះ។ ការជូនថវិកា ដល់ប្រជាពលរដ្ឋក្នុងភូមិនៅថ្ងៃនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់គ្រួសារឧកញ៉ាត្រកូល «ឡេង»។ គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែបានជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងភូមិ និងជួយកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។ ឧកញ៉ា ឡេង ប្រុស បានគូសបញ្ជាក់ថា គ្រួសាររបស់លោកមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់ នៅក្នុងភូមិកាលពីអតីតកាលជាពិសេសពេលគ្រួសារមានការខ្វះខាត។ ការធ្វើទានជាមួយប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកសាងសមិទ្ធផលនានានៅស្រុកកំណើត គឺធ្វើឱ្យគ្រួសារលោកមានភាពរីករាយ ហើយរំពឹងថា កុសលផលបុណ្យគ្រួសារលោកបានធ្វើ នឹងបានដល់វិញ្ញាណក្ខន្ធអ្នកម្តាយដែលបានចែកឋានទៅ។ ប្រជាពលរដ្ឋដែលបានចូលរួមទទួលថវិកា ដែលជាសទ្ធាដ៏ជ្រះថ្លារបស់គ្រួសារឧកញ៉ាត្រកូល «ឡេង» បានថ្លែងអំណរគុណ ដល់គ្រួសារឧកញ៉ាត្រកូល «ឡេង» និងបានបង្ហាញការកោតសរសើរស្ញប់ស្ញែង ចំពោះគ្រួសារឧកញ៉ាត្រកូល «ឡេង» បើទោះបីមានជីវភាពរុងរឿងយ៉ាងណាក្តី ប៉ុន្តែនៅតែផ្សារភ្ជាប់ជីវិតជាមួយ ប្រជាពលរដ្ឋនៅស្រុកកំណើត។ ប្រជាពលរដ្ឋ បានចាត់ទុកគ្រួសារឧកញ៉ាត្រកូល «ឡេង» គឺជាត្រកូលដ៏ឧត្តម និងជាគំរូមួយនៅក្នុងសង្គមខ្មែរ។ សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករ នៅប្រទេសនោះស្វះស្វែងរកថវិកា ទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃចន្ទបានធ្វើការលើកឡើង ហើយថា ប្រទេសកូរ៉េខាងត្បូង គឺមិនបានធ្វើការពិចារណា ឡើយដើម្បីធ្វើពហិកា បែបនយោបាយ មិនចូលរួមព្រឹត្តិការណ៍ អូឡាំពិករដូវរងា នៅចិននោះទេ។ យោងតាមការចេញផ្សាយ របស់ CGTN បានបញ្ជាក់ដែរថាលោកប្រធានាធីបតីរូបនេះ បានចេញសេចក្តីថ្លែងការណ៍ បែបនេះ នៅក្រោយពេលដែលលោកបញ្ចប់ ទៅនៃជំនួបទ្វេភាគី...
បរទេស៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ និយាយថា ការវាយលុកពេញទំហឹង របស់ចិនលើតៃវ៉ាន់ ដោយដាក់កងទ័ពចតលើគោក និងការដណ្ដើមយកកំពង់ផែ និងអាកាសយានដ្ឋាន នឹងជារឿងដែលពិបាក នឹងសម្រេចបាន ព្រោះតែបញ្ហាដែលប្រទេសចិននឹងមាន ក្នុងការចូលចតនិងការផ្គត់ផ្គង់ដល់កងទ័ព។ នៅក្នុងរបាយការណ៍ ដែលផ្តល់ឲ្យសមាជិកសភាមួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា សមត្ថភាពដឹកជញ្ជូនរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ គឺនៅមិនកម្រិតនៅឡើយ ហើយវានឹងមិនអាចចូលចត ដាក់កងទ័ពខ្លួនតែមួយជើង អស់នោះទេ...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បាននិយាយថា បណ្ដាប្រទេសអឺរ៉ុប បានបរាជ័យ ក្នុងការផ្តល់សំណើរ ដ៏មានអំណោយផលល្អ ដើម្បីជួយស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បន្ទាប់ពីប្រទេសអង់គ្លេស និយាយថា នៅតមានពេលសម្រាប់ ទីក្រុងតេអេរ៉ង់ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនោះ ប៉ុន្តែថា នេះគឺជាឱកាសចុងក្រោយ។ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press News បានឲ្យដឹងថា...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ មានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ។ ក្នុងកិច្ចប្រជុំខាងលើ លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. និងក្នុងនាមជាប្រធាន ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា៖អនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធាន ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកា និងកំណើនសេដ្ឋកិច្ច របស់ស្ថាប័ន ប.ស.ស. សម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើង និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលវែងតទៅមុខទៀត។ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងអនុក្រឹត្យ ខាងលើនេះមាន ៩ជំពូក ៤ផ្នែក និង៣៦មាត្រា នឹងក្លាយជាឧបករណ៍ គតិយុត្តគោលមួយចូលរួមចំណែក ដល់ការពង្រឹង លើកម្ពស់អោយកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរបស់ ប.ស.ស. ជាមួយគ្នានេះ លោក អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អនុក្រឹត្យ ខាងលើនេះ និងបានស្នើដល់ ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នៃ ប.ស.ស. ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងកំណត់វិធាន និងនីតិវិធី នៃការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បតិ្ដរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ លោក អេត បូរ៉ាត់ អគ្គនាយករងប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីលោក លោកស្រីជាសមាជិក សរុបប្រមាណជាង ១០រូប៕