ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៥-២២ ធ្នូ! ខេត្តមួយចំនួន នឹងមានអាកាសធាតុ ចុះត្រជាក់ដល់ ១៦អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១ ខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ ដល់១៦អង្សាសេ ដូច្នេះប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ។

យោងសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៤ ធ្នូ បានលើកឡើងថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលអាចមានដំណើរ ឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បន្ដថា ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅ តម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមក ក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយ ជាបន្តបន្ទាប់ផងដែរ។ លុះនេះមានឥទ្ធិពលបន្តិចបន្តួច មកលើតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា ៕

To Top