ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២១នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុប ចំនួន ១១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវឲ្យបញ្ឈប់ ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយ ចំនួន ៧៤.០៦០លីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ តាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣...
ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ...
ក្រោយទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងលើរូបរាងកំប៉ុងថ្មីដ៏ស្អាតអស្ចារ្យ ដែលបានប្តូរកាលពីឆ្នាំ ២០១៩ កន្លងមកនោះ ស្រាបៀរ កម្ពុជា ពេលនេះ កំពុងតែត្រៀមផ្លាស់ប្តូររូបរាងដប ដោយរំលេចនូវការរចនា កាន់តែស្អាតប្រណិត និងទាន់សម័យជាងមុន នេះបើតាមការឲ្យដឹង ពីតំណាងចែកចាយម្នាក់ នៅខេត្តកណ្តាល។ បើតាមតំណាងចែកចាយរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានដឹកជញ្ជូនស្រាបៀរ កម្ពុជា ដបមានរូបរាងខុសពីទំនិញ...
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់ កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរក ប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព។ ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ...
AFP៖ អូស្រ្តាលី និងអ៊ីស្រាអែល ដែលទទួលជោគជ័យ ក្នុងការទប់ស្កាត់ Covid-19 រៀបចំការរឹតត្បិត ឡើងវិញ នៅថ្ងៃសុក្រនេះ ខណៈករណីជាច្រើន បានកើនឡើងនៃ ការរីករាលដាលខ្ពស់ ដែលបានគំរាមកំហែង ដល់ទ្វីបអាហ្វ្រិក ផងដែរ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។...
ភ្នំពេញ ៖ លោក សយ សុភាព បានផ្ញើសារទៅកាន់យុវជន៣នាក់ ដែលពួកគេអះអាងខ្លួនឯង ជាអ្នកការពារបរិស្ថាន ត្រូវបានតុលាការចោទប្រកាន់ថា ក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រថា មនុស្សដូច លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ មិនមែនជាអ្នកស្រឡាញ់ខ្មែរ...
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានសម្តែងនូវ “ការសោកស្តាយ” ការបដិសេធរបស់ សហគមន៍អឺរ៉ុប (EU) លើសំណើជួប លោកពូ ទីន ឡើងវិញ។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។ ការសោកស្តាយ របស់វិមានក្រឹមឡាំងនេះ ធ្វើឡើងក្រោយពីដឹកនាំសហគមន៍អឺរ៉ុប...