បរទេស៖ អ្នកសង្កេតការណ៍អ៊ឺរ៉ុប ធ្វើអត្ថាធិប្បាយលើការប្តេជ្ញាចិត្ត របស់ប្រធានាធិបតីអាមេរិកចំពោះណាតូ និងកសាងការសន្យាឱ្យមាន ភាពប្រសើរឡើងវិញលើពិភពលោកថា ការប៉ុនប៉ងរបស់រដ្ឋបាល Biden ដើម្បីប្រកួតប្រជែង ជាមួយនឹងផ្នែកដែលកំពុង លេចចេញជាថ្មីនៃពិភពលោក នឹងត្រូវវិនាសដូចអ្វីដែលគេហៅថា “ពេលវេលាក្រៅផ្លូវការ” មិនអាចត្រូវបានស្តារឡើងវិញបានទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី...
ប៉េកាំង៖ ទីក្រុងប៉េកាំង បានចោទប្រកាន់អង្គការណាតូ ពីបទបំផ្លើសការគំរាមកំហែង ពីប្រទេសចិន និង “បង្កើតការប្រឈមមុខគ្នា” បន្ទាប់ពីការសន្យាពី សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹង “បញ្ហាប្រឈមជាប្រព័ន្ធ” ដែលបានដាក់ចេញដោយ គោលនយោបាយរបស់ខ្លួន។ មេដឹកនាំណាតូ បានប្តេជ្ញាចិត្តនៅថ្ងៃច័ន្ទនេះខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបន្តទំនាក់ទំនងអាត្លង់ទិក របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង របស់លោកជាមួយសម្ព័ន្ធមិត្ត។...
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កិច្ចប្រជុំមេដឹកនាំមកពីប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) បានលើកឡើងពីបញ្ហា ៣សំណុចសំខាន់ ពាក់ព័ន្ធជាមួយប្រទេសចិន ដោយរិះគន់ និងបង្ហាញក្តីបារម្ភពីបញ្ហានោះ ។ ប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ នៅលើពិភពលោក (G7) គឺមានសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង...
ភ្នំពេញ៖ លោក ខាន់ សុវណ្ណ បាននិយាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ទទួលបានប្រតិកម្មយ៉ាងច្រើនពីអ្នកពាក់ព័ន្ធ។ ដោយសារមិនអស់ចិត្តចំពោះពាក្យសំដីនេះ លោក សយ សុភាពនៅថ្ងៃ១៥ មិថុនា នេះ បានថ្លែងបញ្ជាក់ថា ខ្មែរចេះរបៀបចិញ្ចឹមត្រី មុនសម័យមហានគរទៅទៀត ។ លោកបន្តថា ដូច្នេះនិយាយម៉្យាងទៀត...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រ ចំនួន៣កន្លែងទៀត ដែលមានទុនជិត ១៥លានដុល្លារ ហើយអាចបង្កើតការងារច្រើនកន្លែង ផងដែរ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ទី១-J.A.K GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារពិភពលោកឬ WB និងសហភាពអាហ្វ្រិកហៅកាត់ថា AU បានធ្វើការប្រកាសរួមគ្នាថា នឹងធ្វើការប្រកាសថា នឹងចាប់ផ្តើមធ្វើការរួមគ្នា ក្នុងការចែកចាយវ៉ាក់សាំងប្រមាណជា ៤០០លានដូស ជនពលរដ្ឋអាហ្វ្រិក។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែលនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើង នៅក្រោយពេលជំនួបរវាង ប្រធានធនាគារពិភពលោក WB លោក David Malpass...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតវិញ្ញាបនប័ត្រឌីជីថល សម្រាប់កូវីដរបស់អ៊ឺរ៉ុប ឬហៅកាត់ថា EUDCC ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងទីក្រុងប៊្រូស៊ែល ប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីគណកម្មការអ៊ឺរ៉ុបចំនួន៣ បានធ្វើការងារជាមួយគ្នា យ៉ាងខ្លាំងក្លានាពេលកន្លងមក្នុងគោលបំណងធំដើម្បី ឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរ បានឡើងវិញនៅរដូវក្តៅខាងមុខនេះ។ ប្រធានសភាអ៊ឺរ៉ុបលោក David Sassoli ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ម៉ែត្រ ។ អភិបាលខេត្តកំពង់ចាម លោក...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមប្រជុំ ពិភាក្សាលើគម្រោងស្តីពី ការត្រួតពិនិត្យលើការទាមទារ តាវកាលិក...
ប្រ៊ុចស៊ែល ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា បណ្តាមេដឹកនាំ អង្គការ NATO ដែលចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចស៊ែល បាននព្រមានពីការគំរាមកំហែង ខាងយោធាដែលបង្កឡើង ដោយប្រទេសចិន ដោយបានថ្លែងថា ឥរិយាបទរបស់ចិន គឺជា “បញ្ហាប្រឈមជាប្រព័ន្ធ” ។ ពួកគេបានបានលើកឡើងថា ប្រទេសចិន...