ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាណែនាំដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត និងបង្កើនរក្សាសន្ដិសុខ និងសុវត្ថិភាព ក្រោយពីរកឃើញអ្នកទោសមួយចំនួនឆ្លងជំងឺកូវីដ-១៩។ នាពេលថ្មីៗនេះ ជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត មួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជំងឺនេះ លើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧២៩នាក់ទៀត ខណៈជាសះស្បើយមានត្រឹមតែ៣៩៨ និងស្លាប់១១នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ៧២៩នាក់នេះ មានករណីឆ្លងសហគមន៍៦៧១នាក់ និងអ្នកដំណើរពីបរទេស ៥៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦២៤០នាក់ អ្នកជាសះស្បើយ ចំនួន២៩០៤៧នាក់ និងអ្នកស្លាប់ចំនួន២៨៩នាក់...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានដាក់ការសង្ស័យ កាលពីថ្ងៃអង្គារ លើវិធីសាស្រ្ត នៃរបាយការណ៍ ស្តីពីប្រភពដើមនៃវីរុស-១៩ ដែលដកស្រង់ដោយកាសែត Wall Street Journal ដែលសន្និដ្ឋានថា សម្មតិកម្ម នៃការលេចចេញ មេរោគពីមន្ទីរពិសោធន៍ចិន គឺអាចជឿទុកចិត្តបាន ។ លោក Blinken...
ភ្នំពេញ ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើន ប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ មានជំនឿថា ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា នឹងមានវិធានការដោះស្រាយ តទៅមុខទៀត ជាក់ជាមិនខាន ក្រោយពីក្រុមហ៊ុន បានជួបប្រទះនូវបញ្ហាមួយចំនួន ។ យោងតាមការចេញផ្សាយរបស់ វិទ្យុអាស៊ីសេរី នាពេលថ្មីៗនេះបានឲ្យដឹងថា “ក្រុមហ៊ុនប្រេង គ្រីសអែណឺជី (KrisEnergy) ដែលកាលពីដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូង នៅកម្ពុជា...
បរទេស៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារបានឯកភាពជាគោលការណ៍លើអ្វីដែលហៅថា Phuket Sandbox ដែលជាកម្មវិធីបើកដំណើរការទេសចរណ៍ឡើងវិញដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយនេះ ជាការផ្តើមបើកដំណើរការទេសចរណ៍នៅក្នុងគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ១០ របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីគឺលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ថា សំណើដែលធ្វើឡើងដោយ អាជ្ញាធរទេសចរណ៍ថៃ...
បរទេស៖គោលនយោបាយរបស់អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយមហាអំណាចពិភពលោក ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥អ៊ីរ៉ង់ឡើងវិញ នឹងនៅតែគ្មានការផ្លាស់ប្តូរ ក្រោយការបោះឆ្នោតជ្រើសប្រធានាធិបតីនាថ្ងៃទី១៨ ខែមិថុនា ព្រោះបញ្ហាគឺត្រូវបានសម្រេចដោយថ្នាក់ដឹកនាំខ្ពស់បំផុត នេះបើតាមសម្តីមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់មួយរូប នៅថ្ងៃអង្គារនេះ។ មន្ត្រីការទូត មន្ត្រីអ៊ីរ៉ង់និងអ្នកវិភាគបាននិយាយថា ឧបសគ្គរារំាងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឡើងវិញ នៅតែខ្លាំងក្លា នៅមុនកិច្ចពិភាក្សា ដែលនឹងបន្តធ្វើនៅក្នុងសប្ដាហ៍នេះ ដោយលើកឡើងថា ការវិលត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀងនោះ នឹងនៅតែមិនទាន់ទៅរួចទាំងស្រុង។ មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក Ali Rabiei តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមថា ក្រសួង-ស្ថាប័ននានានឹងបន្តផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រដែលជាសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ក្នុងពិធីប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅវិមាននយោបាយឈ្នះ-ឈ្នះ សម្ដេច ទៀ បាញ់ បានចាត់ទុកថា សមិទ្ធផលសម្រេចបានទាំងអស់នេះ...
បរទេស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានគេទះមួយកំផ្លៀង ក្នុងពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងខ្សែវីដេអូមួយដែលផ្សាយលើបណ្តាញសង្គមលោក ម៉ាក្រុង ត្រូវបានគេមើលឃើញថាកំពុងដើរទៅរនាំងពេលធ្វើដំណើរទៅ Tain-l’Hermitage ខាងក្រៅទីក្រុង Valence ។ នៅពេលនោះ បុរសម្នាក់ពាក់អាវយឺតពណ៌បៃតង បានទះកំផ្លៀងលោក...
បរទេស៖រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab តាមសេចក្តីរាយការណ៍ បានជួបជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃចន្ទ និងបានពិភាក្សាគ្នាពីបញ្ហាប្រទេសអ៊ីរ៉ង់ ព្រមទាំងចំណងមិត្តភាពទ្វេភាគី និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ដំណើរទស្សនកិច្ចរបស់លោក Raab នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមហាអំណាចពិភពលោក ធ្វើការងារដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ ដែលអារ៉ាប៊ីសាអូឌីតបានជំទាស់ សម្រាប់ការមិនដោះស្រាយបញ្ហាកម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់...