ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវបុរសម្នាក់ទះ មួយកំផ្លៀង

បរទេស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានគេទះមួយកំផ្លៀង ក្នុងពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងខ្សែវីដេអូមួយដែលផ្សាយលើបណ្តាញសង្គមលោក ម៉ាក្រុង ត្រូវបានគេមើលឃើញថាកំពុងដើរទៅរនាំងពេលធ្វើដំណើរទៅ Tain-l’Hermitage ខាងក្រៅទីក្រុង Valence ។

នៅពេលនោះ បុរសម្នាក់ពាក់អាវយឺតពណ៌បៃតង បានទះកំផ្លៀងលោក ម៉ាក្រុង មុនពេលដែលមន្រ្តីប៉ូលីស បានហក់ទៅយ៉ាងលឿនដើម្បីអន្តាគមន៍។ ទន្ទឹមនឹងនេះលោកប្រធានាធិបតី ត្រូវបានគេនាំចេញ។

ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថា បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានឧប្បត្តិហេតុនេះ។ បុរសនោះត្រូវបានគេរាយការណ៍ថាបានស្រែកថា “Down with Macron-ism” នៅពេលគាត់ទះកំផ្លៀងលោកប្រធានាធិបតី៕

ប្រែសម្រួលៈ ណៃ តុលា

To Top