បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ថា មន្ត្រីសុខាភិបាលថៃ បានលើកឡើងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងដ៏ខ្លាំងក្លា ។ ការស្លាប់ស្ត្រីអាយុ៨៦ឆ្នាំម្នាក់មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃឡង់ដ៏ បានកើតឡើងបន្ទាប់ពីប្រទេសថៃឡង់ដ៏បានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេសម្រាប់ភ្ញៀវបរទេស...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥.៦៨៤ករណីនៅថ្ងៃអាទិត្យនេះ ក្នុងនោះមាន១៥.៦៤៣ករណីឆ្លងក្នុងស្រុក និង ៤១ករណីជាអ្នកនាំចូលពីខាងក្រោយ ។ រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតគិតត្រឹមថ្ងៃអាទិត្យនេះដោយមានចំនួន ២.៩៨២ករណី បន្ទាប់មកទីក្រុង Da Nang មាន៨៨៨ករណី និងខេត្ត Khanh Hoa កណ្តាលមាន៦៨០ករណី ។ ការឆ្លងបាននាំឱ្យចំនួនសរុបរបស់ប្រទេសនេះឡើងដល់២.០២៣.៥៥៤៦នាក់...
តូក្យូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការផ្ទុះភ្នំភ្លើងមុននេះនៅ Tonga (តុងហ្គា)។ ទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីរលកយក្សស៊ូណាមិ នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ ហើយបានជំរុញឲ្យអ្នកស្រុកជម្លៀសចេញពីតំបន់មាត់សមុទ្រ ។ រលកយក្សស៊ូណាមិត្រូវបានបង្កឡើងបន្ទាប់ពីការផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ធំនៅក្នុងប្រទេសកោះតុងហ្គា ខាងត្បូងប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ ។ រហូតមកដល់ពេលនេះ ផ្នែកមួយនៃកោះ...
បរទេស៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងប្រទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងមកដើម្បីអាច ប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេលដល់ទៅ២៥ឆ្នាំ រវាងគ្នាទាំងដែលអ៊ីរ៉ង់កំពុងទទួលរងទណ្ឌកម្មជាច្រើនពីសំណាក់សហរដ្ឋអាមេរិកក្តី។ ក្នុងជំនួបនិងឱកាសនេះផងដែរចិនក៏បានឆ្លៀត យកពេលវេលានេះដើម្បីធ្វើការរិះគន់ ចំៗទៅលើសហរដ្ឋអាមេរិក ផងដែរចំពោះវិធីសាស្ត្រនៃការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ខ្លួន កន្លងមកប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងតេហរ៉ង់។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងដោយផ្តោតសំខាន់ទៅលើវិស័យ សំខាន់ៗដូចជាសេវាសុខាភិបាលវិស័យហេដ្ឋារចនាសម្ព័ន្ធ រប្រយុទ្ធប្រឆាំងទៅនឹង អសន្តិសុខអនឡាញនិងក៏ដូចជាវិស័យកសិកម្មផងដែរ។ ទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តតែងតែរិះគន់ និងបង្ហាញក្តីបារម្ភចំពោះកិច្ចព្រមព្រៀងនេះក្តីប៉ុន្តែកាន់តែទូលាយឡើងចំពោះអ៊ីរ៉ង់ ជាពិសេសគម្រោងផ្លូវសូត្ររបស់ចិនដែលនឹងធ្វើឲ្យប្រទេស នៅមជ្ឈឹមបូព៍ាមួយនេះកាន់តែមានភាពជិតស្និទ្ធឡើងរវាងគ្នា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ មន្ត្រីផែនការរដ្ឋរបស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានជំរុញអាជ្ញាធរក្នុងតំបន់ឲ្យកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ពីការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំខាងមុខនេះ ដើម្បីជួយបង្កើនសន្ទុះនៃការប្រើប្រាស់ ស្របពេលដែលករណីកើនឡើងនៃជម្ងឺកូវីដ១៩បម្លែងថ្មី អូមីក្រុង គម្រាមកំហែងដល់កំណើនសេដ្ឋកិច្ច។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលក្នុងតំបន់ គួរតែជៀសវាងវិធីការគ្រប់គ្រងការរាតត្បាតជម្ងឺកូវីដ១៩ក្នុងទំហំងាយស្រួលនិងសមស្របមួយ ក្នុងអំឡុងថ្ងៃបុណ្យ និងកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ដលការរស់នៅរបស់ប្រជាជន”។ តាមសេចក្តីរាយការណ៍ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិដដែលនេះ បាននិយាយថា ទីកន្លែងមានហានិភ័យទាបក្នុងប្រទេសចិន...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា បញ្ហាទន្លេមេគង្គ ជាគន្លឹះ ក្នុងការវាយប្រហារប្រទេសចិន ពីសំណាក់មហាអំណាច ភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។...
ភ្នំពេញ៖ កាលពីថ្ងៃល្ងាចថ្ងៃទី១៤ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីទស្សនាផ្ទះគម្រូពិត និងសម្ពោធការបើកលក់ខុនដូ នៅទីតាំងរបស់ខ្លួន ក្នុងគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ដោយមានការជាការប្រគុំតន្ត្រី និងមានការចូលរួមពីតារាចម្រៀងសំឡេងស្រទន់ លោក ម៉ា ច័ន្ទបញ្ញា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន បានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០៖២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងជួបពិភាក្សាការងារជាមួយ លោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់...