អត្ថបទ

គ្រាន់តែបើក ទស្សនាយូនីតខុនដូពិតរបស់អ័រគីដេ ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីអតិថិជនដែលមកចូលរួម

ភ្នំពេញ៖ កាលពីថ្ងៃល្ងាចថ្ងៃទី១៤ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីទស្សនាផ្ទះគម្រូពិត និងសម្ពោធការបើកលក់ខុនដូ នៅទីតាំងរបស់ខ្លួន ក្នុងគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ដោយមានការជាការប្រគុំតន្ត្រី និងមានការចូលរួមពីតារាចម្រៀងសំឡេងស្រទន់ លោក ម៉ា ច័ន្ទបញ្ញា លោក វីន សុភ័ក្ត្រ អ្នកនាង​ សន្យា និងពិធីករប្រកបដោយវោហារស័ព្ទ លោក អៀង វិច្ឆ័យ។

អ័រគីដេ ដឺរ៉ូយ៉ាល់ខុនដូមីនីម ជាខុនដូដ៏ប្រណិត ដែលត្រូវរចនាឡើងតាមបែបទាន់សម័យ​ ហើយការទស្សនាផ្ទះគម្រូពិតនៃយូនីតខុនដូផ្ទាល់ ដែលមានបំពាក់គ្រឿងបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ឬ កំពុងស្វែងរកកន្លែងរស់នៅ ដែលមានទីតាំងនៅទីប្រជុំជនកណ្តាលទីក្រុង ងាយស្រួលធ្វើដំណើរកាន់ទីកន្លែងផ្សេងៗបានយ៉ាងរហ័ស ហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ និងអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប និងផ្សារសហគមន៍ ក្រុមហ៊ុនធំៗ និងជាពិសេសធ្វើដំណើរត្រឹមតែ១៥នាទីពីព្រលានយន្តហោះពោធិ៍ចិនតុង។

​នេះគឺជាការផ្តល់ជូនពិសេសមិនដែលធ្លាប់មាននៅទីផ្សារ ការបើកទស្សនា​

ផ្ទាំងពាណិជ្ជកម្ម

https://fb.watch/ayfb4JNk3Z/

លក្ខណៈពិសេសនៃខុនដូអ័រគីដេ នោះផងដែរ គឺរួមមានកន្លែងកម្សាន្ត១០០កន្លែង អាងហែលទឹកទំហំជាង ១ហិចតា កន្លែងហាត់ប្រាណលំដាប់ថ្នាក់អន្តរជាតិដែលមានបំពាក់នូវគ្រឿងបរិក្ខារសម្បូរបែប សួនច្បារលើអាកាស ចំណតយានយន្តក្រោមដីចំនួន២ជាន់ដែលអតិថិជនចតបានដោយងាយស្រួល។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានជាកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ ដោយលោកអ្នកមានត្រឹមតែ១០% អាចក្លាយជាម្ចាស់យូនីតខុនដូក្នុងក្តីស្រម៉ៃរបស់លោកអ្នក និងអាចចូលធ្វើការស្នាក់នៅបានភ្លាមៗ ព្រោះគ្រប់យូនីតទាំងអស់សុទ្ធតែបានបំពាក់នូវគ្រឿងបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច។ សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085​ 388 388 – 095 277 277 – 098 733 333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development

To Top
×