ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា កំពុងជួបពិភាក្សាការងារ ជាមួយ អគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០៖២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បាននិងកំពុងជួបពិភាក្សាការងារជាមួយ លោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ថ្ងៃទី១៥-១៩ ខែមករា ឆ្នាំ២០២២ ខាងមុខ ។

លើសពីនេះទៀត លោកអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។

ជាងនេះទៅទៀត ដំណើរទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន មកកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាង លេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបី របស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរ សម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង ៕

To Top