កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅវិទ្យាស្ថានរោគបេះដូងជាតិ ហៅកាត់ (IJN)ជាថ្មីម្តងទៀតហើយ ។ កាសែត The Star បានដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យរបស់វេជ្ជបណ្ឌិត Mahathir បានរាយការណ៍ថា គាត់ស្ថិតនៅក្នុងអង្គភាពថែទាំរោគសរសៃឈាមបេះដូង ហៅថា (CCU) ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri បានមកដល់ IJN នៅល្ងាចថ្ងៃសៅរ៍នេះ ។ នៅក្នុងការកែសម្រួលជាថ្មីនៅលើបណ្តាញ សង្គមTwitter គាត់បានថ្លែងថា គាត់បានជួបជាមួយភរិយារបស់លោកបណ្ឌិត Mahathir គឺលោកវេជ្ជបណ្ឌិត Siti Hasmah ។ លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមថា គ្រួសាររបស់លោកបណ្ឌិត Mahathir Mohamad នឹងបន្តភាពរឹងមាំ” ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅ IJN ដើម្បីតាមដានការវិវត្តនៃស្ថានភាពសុខភាពរបស់សមាជិកសភា Langkawi ។ សារព័ត៌មាន Bernama បានឲ្យដឹងទៀតថា IJN ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលបុរសវ័យ៩៦ឆ្នាំត្រូវបានចូលមន្ទីរពេទ្យនៅក្នុងខែនេះ
បរទេស៖ ស្ពានចំនួនពីរឆ្លងកាត់ទន្លេ Ka Long ក្នុងខេត្ត Quang Ninh បានក្លាយជាកន្លែងចតសម្រាប់រថយន្តដឹកទំនិញជាង ១ ០០០ គ្រឿង ដែលមិនអាចឆ្លងកាត់ព្រំដែនបាន។ អ្នកខ្លះបានទៅទីនោះពីរបីថ្ងៃ ហើយខ្លះទៀតរហូតដល់ពីរខែ។ អ្នកបើកបរត្រូវបង់ថ្លៃចតរថយន្តចំនួន ១០០ ០០០ ដុង ស្មើនឹង ៤,៣ ដុល្លារ ក្នុងមួយថ្ងៃ។...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់កំពុងរារាំងសមាជិកអង្គការណាតូ គឺប្រទេស អេស្តូនី ពីការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា ដោយបដិសេធមិនផ្តល់ការអនុញ្ញាតឱ្យនាំចេញអាវុធដែលមានប្រភពចេញពីអាល្លឺម៉ង់។ យោងតាមគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov...
បរទេស៖ តុលាការយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិត សមាជិកម្នាក់ នៃគណបក្សដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើភេរវកម្ម ខណៈដែលរបបយោធាបានបង្កើនការបង្រ្កាបគណបក្សរបស់មេដឹកនាំដែលត្រូវបានផ្តួលរំលំមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង ១ ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបជាបន្តបន្ទាប់លើអ្នកប្រឆាំង, នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។ ឥស្សរជនជាអ្នកប្រឆាំង រួមទាំងសម្ព័ន្ធមិត្តនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទៅលាក់ខ្លួន ហើយ”កងកម្លាំងការពារប្រជាជន” បានផុសឡើងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងយោធា។ របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Phyo Zayar Thaw សមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរ (NLD) ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋនៅក្រោមសកម្មភាពប្រឆាំងភេរវកម្ម។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មជនប្រជាធិបតេយ្យដ៏ល្បីឈ្មោះ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថាជា “Jimmy” បានទទួលការកាត់ទោសដូចគ្នាពីតុលាការយោធា៕