ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Mahathir Mohamad ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅវិទ្យាស្ថាន រោគបេះដូងជាថ្មីម្តងទៀតហើយ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅវិទ្យាស្ថានរោគបេះដូងជាតិ ហៅកាត់ (IJN)ជាថ្មីម្តងទៀតហើយ ។

កាសែត The Star បានដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យរបស់វេជ្ជបណ្ឌិត Mahathir បានរាយការណ៍ថា គាត់ស្ថិតនៅក្នុងអង្គភាពថែទាំរោគសរសៃឈាមបេះដូង ហៅថា (CCU) ។

លោកនាយករដ្ឋមន្ត្រី Ismail Sabri បានមកដល់ IJN នៅល្ងាចថ្ងៃសៅរ៍នេះ ។ នៅក្នុងការកែសម្រួលជាថ្មីនៅលើបណ្តាញ សង្គមTwitter គាត់បានថ្លែងថា គាត់បានជួបជាមួយភរិយារបស់លោកបណ្ឌិត Mahathir គឺលោកវេជ្ជបណ្ឌិត Siti Hasmah ។

លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមថា គ្រួសាររបស់លោកបណ្ឌិត Mahathir Mohamad នឹងបន្តភាពរឹងមាំ” ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅ IJN ដើម្បីតាមដានការវិវត្តនៃស្ថានភាពសុខភាពរបស់សមាជិកសភា Langkawi ។

សារព័ត៌មាន Bernama បានឲ្យដឹងទៀតថា IJN ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលបុរសវ័យ៩៦ឆ្នាំត្រូវបានចូលមន្ទីរពេទ្យនៅក្នុងខែនេះ 

To Top
×