ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ មកកម្ពុជាបន្ថែម ចំនួន២០លានដូសទៀត។ ក្នុងពិធីសម្ពោសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា កាលពីថ្ងៃទី១៨មីនា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធីបតីចិន លោក...
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនានេះ បាននិងកំពុងអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
ទឹកកកដែលស្ថិតនៅភ្នំ Kuerdening នៃស្រុក Gongliu ក្នុងជ្រលងទន្លេ Ili នៃភូមភាគស្វយ័ត Xinjiang បានប្រេះឆា ព្រិលទឹកកកបានចាប់ផ្តើមរលាយ ហើយអ័ព្ទបានពេញជ្រលងភ្នំ ដែលបង្ហាញពីសារនៃរដូវផ្ការីក ។ ទន្លេ Gilgrandដែលមានប្រវែងជាង ១០០គីឡូម៉ែត្រ ហូរឡើង ព្រិលបានរលាយ ហើយបានបង្កើតជាផ្សិតព្រិល គួរឱ្យស្រឡាញ់នៅលើផ្ទាំងថ្មនៅលើផ្ទៃទន្លេ ដែលគួរឱ្យចាប់អារម្មណ៍។ នៅតំបន់ភ្នំភាគខាងត្បូងនៅ Manas តំបន់ស្វយ័ត Changji ភូមភាគស្វយ័ត Xinjiang សីតុណ្ហភាពបានក្តៅឡើង ភាពខុសគ្នានៃសីតុណ្ហភាពរវាងថ្ងៃ...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងការប្រកួតបាល់ទាត់ ដែលរៀបចំធ្វើនៅក្រុងបែលក្រាដ រដ្ឋធានីប្រទេសស៊ែបី អ្នកចូលទស្សនា បានលើកផ្ទាំងសំពត់ជាច្រើន ដើម្បីបង្ហាញពីបញ្ជីឈ្មោះ របស់ប្រទេស និងតំបន់ដែលអាមេរិក និងអង្គការណាតូ ធ្លាប់បានទម្លាក់គ្រាប់បែក និងញុះញង់ឱ្យផ្ទុះអាវុធ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។ អ្នកជំនាញ បញ្ញវន្តនិងប្រជាជន នៃប្រទេសជាច្រើនបានសម្គាល់ឃើញថា ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើម បានប្រើស្តង់ដារពីរជាប់រហូតមក មួយផ្នែកបានឃោសនាថា “ប្រឆាំងសង្គ្រាម...
“យើងមិនត្រឹមតែត្រូវជំរុញទំនាក់ទំនង រវាងចិននិងអាមេរិក ឱ្យដើរតាមផ្លូវត្រឹមត្រូវ ដើម្បីវិវឌ្ឍរីកចម្រើន ទៅមុខប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវរ៉ាប់រង កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំពារសន្តិភាព និងស្ថេរភាពនៅលើពិភពលោកផងដែរ ។” នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងអាកប្បកិរិយាបែបនេះ របស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងអំឡុងពលេ ជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ អ្នកជំនាញខាងជលសាស្ត្រនៅសកលវិទ្យាល័យ Tsinghua របស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានរកឃើញថា របាយការណ៍កម្រិតអាងស្តុកទឹកដែលចេញផ្សាយដោយកម្មវិធី “Mekong Dam Monitor (MDM)” ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក គឺពោរពេញទៅដោយកំហុសឆ្គងធ្ងន់ធ្ងរ ដែលងាយនឹងប្រើប្រាស់ខុសក្នុងការអះអាងថា ទំនប់វារីអគ្គសនីរបស់ប្រទេសចិន “ការគ្រប់គ្រងទឹក” និង “ការប៉ះពាល់បណ្តាប្រទេសនានា” នៅខាងក្រោមខ្សែទឹកដែលត្រូវបាន Global Times...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះទាមទារចង់ធ្វើជានាយករដ្ឋមន្រ្តី ដូចជាខ្មោចទារបាយ ខណៈសម្ដេចមិនចង់ធ្វើបែរជាបានធ្វើរយៈពេលយូរទៅវិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា «មុខតំណែងដែលគេឲ្យយើងធ្វើវាគឺ អីចឹង! យើងជៀសក៏មិនបាន ហើយយើងមិនជួបក៏អត់កើត ត្រូវតែជួប ធ្វើម៉េចនេះជាតំណែងនាយករដ្ឋមន្រ្តី»។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា សម្ដេចមិនមានបញ្ជាណាមួយ ឲ្យប្រជាពលរដ្ឋខ្មែរទាំង២៣គ្រួសារ កំពុងរស់នៅប្រទេសអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន ក្នុងពេលកំពុងជួបការលំបាកនោះទេ ។ ស្របពេលការអំពាវនាវនេះ សម្តេចក៏បានរំលឹក ពេលមានបញ្ហា រវាងកូរ៉េខាងត្បូង-ខាងជើង និងចិនជាដើម ។ កូរ៉េខាងជើង គំរាមធ្វើសង្គ្រាម ជាមួយកូរ៉េខាងត្បូង ពេលនោះមនុស្សមិនតិចទេ...
ភ្នំពេញ ៖ ដោយសារមានការយល់ច្រឡំ អំពីការបើកប្រាក់ខែ សម្រាប់ក្រុមមន្រ្តីរាជការ សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ ថាបើឌុបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយថា ជាភ័ន្តច្រឡំនោះទេ ព្រោះសំណេរសម្តេចនោះ មានតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ពោរមុនផ្ទុះជំងឺកូវីដ១៩។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍មួយ ដែលរថយន្តមួយគ្រឿង បានបើកបរបំបុកសំដៅ ក្រុមមនុស្សជាច្រើននាក់ នៅក្នុងទីក្រុងភាគខាងត្បូង នៃប្រទេសប៊ែលហ្ស៊ិក។ ហេតុការណ៍ដែលបានកើតឡើង នៅទីក្រុង Strepy-Bracquegnies ចំងាយប្រមាណជា ៥០គីឡូម៉ែត្រពីរដ្ឋធានី Brusesels ហើយគេជឿជាក់ថា រថយន្តនេះ បានធ្វើដំណើរក្នុងល្បឿន អតិបរិមាបើកសំដៅក្រុមមនុស្ស...